អង់គ្លេស៖ កីឡាករ Ruben Loftus-Cheek បានជួបជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីពិនិត្យទៅលើស្ថានភាពរបួសដាច់សរសៃពួររបស់គេ និងត្រៀមធ្វើការវះកាត់ឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីក្លិប Chelsea។ ដោយឡែក បើយោងតាមប្រភពពី Daily Mail បានឱ្យដឹងថា Loftus-Cheek ត្រូវប្រឈមនឹងការអវត្តមានរហូតដល់ ១២ខែបន្ទាប់ពីការវះកាត់ ក្រោយពេលដែលរូបគេប៉ះទង្គិច នឹងទទួលរងរបួសក្នុងការប្រកួតមិត្តភាពរវាង Chelsea ទល់នឹងក្រុម New England Revolution។

កីឡាករ Ruben Loftus-Cheek

យ៉ាងណាមិញ ក្រោយពីរងរបួសធ្ងន់ធ្ងរបែបនេះ Loftus-Cheek នឹងត្រូវអវត្តមានពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ទល់នឹង Arsenal នាថ្ងៃទី ២៩ ខែឧសភាខាងមុខ ក៏ដូចជាមិនបានចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់យុទ្ធនាការ UEFA Nation League នាខែក្រោយនេះផងដែរ។ លើសពីនេះទៅទៀត ប្រសិនបើស្ថានភាពរបួសពិតជាធ្ងន់ធ្ងរខ្លាំងមែននោះ Loftus-Cheek នឹងត្រូវអវត្តមានពីលើវាលស្មៅពេញមួយរដូវកាលក្រោយតែម្តង៕

Loftus-Cheek រងរបួសអំឡុងប្រកួតជាមួួយ New England
Loftus-Cheek រងរបួសអំឡុងប្រកួតជាមួួយ New England
Loftus-Cheek រងរបួសអំឡុងប្រកួតជាមួួយ New England

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]