កូរ៉េខាងត្បូង៖ អ្នកគាំទ្រវិស័យKPOP ប្រាកដជាស្គាល់ច្បាស់ក្រុមចម្រៀងនារីល្បីឈ្មោះ2ne1។ 2ne1ត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា ជាក្រុមចម្រៀងនារីដែលមានសន្ទុះនៃការគាំទ្រខ្លាំងទាំងក្នុង និងក្រៅប្រទេស។

គួររំលឹកផងដែរថា 2ne1បានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩ តាមរយៈបទដំបូង«Fire» និងមានសមាជិកទាំងអស់៤នាក់ដូចជា CL នាង Sandara Park នាង Park Bom និងMinzy។ ប៉ុន្តែគួរឲ្យសោកស្តាយ នៅក្នុងឆ្នាំ២០១៦ ក្រុមចម្រៀងនេះក៏បានរំសាយ។ ទោះបីជាក្រុម 2ne1ត្រូវបានរំសាយក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែស្រលាញ់ចូលចិត្ត ហើយថែមទាំងទទូចសុំ ចង់ពួកគេត្រឡប់មករួមគ្នាម្តងទៀត។

ជាក់ស្តែង​ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវជាថ្ងៃគម្រប់១០ឆ្នាំនៃការបង្ហាញក្រុមជាផ្លូវការ។ នៅក្នុងនោះផងដែរ សមាជិកទាំង៤របស់2ne1ក៏មិនភ្លេចថ្ងៃដ៏ពិសេសនេះដែរ ដោយពួកគេបានសរសេរជាសារបង្ហាញពីក្តីស្រលាញ់ និងអរគុណទៅកាន់អ្នកគាំទ្រ(Black Jack) នៅក្នុងថ្ងៃគម្រប់១០ឆ្នាំរបស់ពួកគេយ៉ាងមានន័យ។

លើសពីនេះទៅទៀតពួកគេទាំង៤ បានផុសរូបទាំងនោះនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន និងមានអ្នកគាំទ្រជាច្រើនចូលទៅCommentអបអរ ក៏ដូចជាសម្តែងពីការនឹករលឹក៕

ក្រុម 2ne1
ក្រុម 2ne1
ក្រុម 2ne1
ក្រុម 2ne1
ក្រុម 2ne1
រូបដែលសមាជិក2ne1បានផុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]