ភ្នំពេញ៖ កាលពីម្សិលមិញនេះ មង្គលការរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានប្រព្រឹត្តិឡើងយ៉ាងរលូន ជាមួយនឹងការចូលរួមពីសំណាក់តារាល្បីៗ ក៏ដូចជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។

ដោយឡែក កាលយប់មិញនេះដែរ អ្នកគាំទ្របានចាប់អារម្មណ៍ឃើញថា ស្របពេលដែលតារាល្បីៗនាំគ្នា ចូលរួមយ៉ាងច្រើនបែបនេះ ក៏ប៉ុន្តែបែរ មិនមានវត្តមានរបស់លោក ខេមរៈ សិរីមន្ត ដែលជាដៃគូចម្រៀងដ៏ជិតស្និទ្ធបំផុតរបស់អ្នកនាង ឱក សុគន្ធកញ្ញា ទៅវិញ។

ក្នុងនោះដែរ គេសង្កេតឃើញថា មង្គលការកាលពីយប់មិញ គឺមានតែវត្តមានប្រពន្ធរបស់លោក ខេមរៈ សិរីមន្តប៉ុណ្ណោះ ដែលចូលរួម ហើយប្រពន្ធរបស់លោកបានតុបតែងខ្លួនយ៉ាងស្អាត និងគួរឲ្យចាប់អារម្មណ៍ ជាមួយរូបពណ៌ខ្មៅ អមដោយគ្រឿងពេជ្រមួយឈុត ពិតជាទាក់ភ្នែកខ្លាំងមែនទែន។

គួរបញ្ជាក់ដែរថា បើតាមការសាកសួរផ្ទាល់ពីក្រុមការងារ ខ្មែរឡូត ទៅលោក ខេមរៈ សិរីមន្ត បានឲ្យដឹងពីការខកខានមិនបានចូលរួមមង្គលការនេះថា រូបលោកត្រូវជាប់ច្រៀងកម្មវិធីនៅខេត្តកំពង់ចាម ដែលគេកក់ជាង១ឆ្នាំមកហើយ ដែលទាំងនេះជាហេតុមិនអាចលុបចោលកម្មវិធីនោះបាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ខេមរៈ សិរីមន្ត និងប្រពន្ធ
ប្រពន្ធខេមរៈ សិរីមន្ត
ប្រពន្ធខេមរៈ សិរីមន្ត
ប្រពន្ធខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត