កូរ៉េខាងត្បូង៖ ភាគច្រើន​ប្រិយមិត្ត ដែលស្នេហាវិស័យរឿងភាគកូរ៉េប្រាកដជាបានស្គាល់ តារាសម្តែងស្រី Kim Hee Sun ជាតារាម្នាក់ ប្រឡូកក្នុងវិស័យខ្សែភាពយន្ត តាំងពីឆ្នាំ១៩៩០ មកម្ល៉េះ។ 

មកទល់នឹងពេលនេះ តារាសម្តែងរូបនេះ ក៏នៅតែទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញដដែល ថ្វីបើមានតារាជាច្រើន វ័យក្មេង ស្រស់ស្អាត ជំនាន់ក្រោយ បានប្រឡូកក្នុងវិស័យសិល្បៈ ជាបន្តបន្ទាប់ក៏ដោយ។

ជាពិសេស កាលពីថ្មីៗនេះដែរ វេបសាយមួយ បានបញ្ចេញនូវរូបថតថ្មីៗប៉ុន្មានសន្លឹក របស់ នាង Kim Hee Sun ជាមួយនឹងការបង្ហាញម៉ូត បែបសម្លៀកបំពាក់សាមញ្ញៗ តែមានភាពទាក់ទាក់ខ្លាំង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រស់របស់នាង ហាក់ដូចជា មិនធ្វើឲ្យគ្រប់គ្នា គិតថាចាស់នោះទេ បើទោះបីជាពេលនេះ នាងមានវ័យ៤២ឆ្នាំក៏ដោយ ក៏នៅតែមើលឃើញ ក្មេង ស្រស់ស្អាត​ មិនចាញ់តារាផ្សេងៗ។

ក្នុងនោះដែរ ក៏មានហ្វេនភាគច្រើ់ន បាននិយាយថា សម្រស់របស់តារាស្រីរូបនេះ ស្អាតជាង នាង Song Hye Kyo និងនាងJeon Ji Hyun ជាងទៅទៀត នេះបើតាមសម្តីរបស់ហ្វេនដែលមើលឃើញ ជាមួយនឹងរូបថតថ្មីរបស់នាង៕

Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]