ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ បានស្គាល់ពីតារាចម្រៀងប្រុសសម្បុរស្រអែមមកខេត្ត បាត់ដំបង លោក ម៉ៅ ហាជី ជាក់ជាមិនខាន ជាពិសេសតាមរយៈការប្រលង Cambodian Idol រដូវកាលទីមួយ ។

ជាមួយគ្នានេះ លោក ម៉ៅ ហាជី ដែលជាតារាចម្រៀងក្នុងផលិតកម្ម ថោន ក៏ជាម្ចាស់បទចម្រៀង«ពេលខូចចិត្ដនឹកប្រពន្ធជាងគេ» រូបនេះ ហាក់បីជាមានទីផ្សារសិល្បៈយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ជាមួយនឹងទេពកោសល្យនៃការបកស្រាយចម្រៀងរបស់ខ្លួន។

ជាក់ស្ដែង កាលពីយប់នេះ គណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងប្រុសលោក ម៉ៅ ហាជី បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពពិធីឡើងគេហដ្ឋានថ្មី របស់ខ្លួន។

បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ម៉ៅ ហាជី ដែលជាតារាចម្រៀងនោះ មិនត្រឹមតែធ្វើកម្មវិធីឡើងគេហដ្ឋានថ្មី របស់លោកឡើយ ថែមទាំងបានបង្ហាញពី រថយន្តស៊េរីទំនើបរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំងមែនទែន៕

ម៉ៅ ហាជី ឡើងគេហដ្ឋានថ្មី និង រថយន្តទំនើប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៅ ហាជី