ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត ចាំបានថា កាលពីម្សិលមិញ ដែលនាំគ្នាផ្អើល ពីម៉ូតមកុដមួយ នៅក្នុងផេកលក់គ្រឿងអលង្ការដ៏ល្បី ក្នុងរាជធានីភ្នំពេញ បានបង្ហោះ ដោយមនុស្សគ្រប់គ្នា ជឿជាក់ថា ជាមកុដរបស់ ឱក សុគន្ធកញ្ញា។ ប៉ុន្តែក៏មាន មនុស្សមួយចំនួនទៀត មានការមិនជឿ ថាជារបស់អ្នកនាងនោះទេ។

ក្នុងនោះ កាលពីប៉ុន្មានម៉ោងមុននេះ ឱក សុគន្ធកញ្ញា បានបង្ហាញជាមួយនឹងរ៉ូបពណ៌សយ៉ាងស្រស់ស្អាត​ វែងអូសដី ធ្វើឲ្យភ្ញៀវកិត្តិយស នាំគ្នាសម្លឹងមករកអ្នកនាង សឹងតែគ្រប់គ្នា ដែលមិននឹកស្មានថា អ្នកនាង ស្រស់ដូចជាព្រះនាង ក្នុងរឿងនិទាន យ៉ាងដូច្នេះទេ។ អ្វីដែលកាន់តែពិសេស មកុដដែលគ្រប់គ្នាល្បីពេញហ្វេសប៊ុកនោះ តាមពិតជារបស់អ្នកនាង ដែលមកុដនេះ ត្រូវបានរចនាធ្វើឡើង យ៉ាងប្រណីត ជាមួយនឹងត្បូងពេជ្រ ដាំជាច្រើនគ្រាប់ រំលេចនូវពន្លឺព្រៀកៗ ពេញរោងការ។

គួរបញ្ជាក់ផងដែរថា បើតាមផេកម្ចាស់ហាងពេជ្រ បានបង្ហោះ គឺមកុដនេះ គឺមានតម្លៃទៅដល់៦៣,០០០ដុល្លារឯណោះ ដែលបានធ្វើសម្រិតសម្រាំងជូន អ្នកនាង ឱក សុគន្ធកញ្ញា​ ជាពិសេស៕

មង្គលការ អ្នកនាង សុគន្ធកញ្ញា
មង្គលការ អ្នកនាង សុគន្ធកញ្ញា
មកុដដ៏ស្រស់ស្អាតរបស់ អ្នកនាង សុគន្ធកញ្ញា
មកុដដ៏ស្រស់ស្អាតរបស់ អ្នកនាង សុគន្ធកញ្ញា
មកុដដ៏ស្រស់ស្អាតរបស់ អ្នកនាង សុគន្ធកញ្ញា
មកុដដ៏ស្រស់ស្អាតរបស់ អ្នកនាង សុគន្ធកញ្ញា
មកុដដ៏ស្រស់ស្អាតរបស់ អ្នកនាង សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា