ចិន៖ TikTok គឺជាបណ្តាញសង្គមមួយ ដែលបង្កើតនិងចែកចាយវីដេអូថ្មីៗប្លែកៗជាច្រើន ពីសំណាក់អ្នកប្រើប្រាស់រាប់លាននាក់នៅលើពិភពលោក ហើយក៏ជាបណ្តាញសង្គមមួយ ផ្តល់មកនូវសំណើច និងជួយកែអផ្សុកផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះក៏មានការចែករំលែកនូវវីដេអូឃ្លីបជាច្រើនរបស់នារីរូបស្រស់ម្នាក់ រហូតត្រូវបានអ្នកប្រើប្រាស់ជាច្រើន បានដាក់រហស្សនាមឲ្យថា កំពូលតារា TikTok ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះតែនាងមានគំនិតច្នៃកម្រាលតុ មកចងធ្វើជាឈុតរ៉ូបយ៉ាងស្រស់ស្អាត គួរឲ្យសរសើរ ដែលធ្វើឲ្យមិត្តៗនារីអាចនឹងបែកគំនិត សាងល្បងរៀនធ្វើដូចជានាងបាន។

តារា TikTok ច្នៃកម្រាលតុ ចងធ្វើជាឈុតរ៉ូប

ស្រីស្រស់រូបនេះ ត្រូវបានគេស្គាល់ឈ្មោះតាមរយៈគណនី TikTok ថា @lisagud5 ។ នាងតែងតែចែករំលែកវីដេអូឃ្លីបខ្លីៗប្រមាណ ១៥វិនាទី ជុំវិញនឹងគំនិតច្នៃប្រឌិតនៃការយកកម្រាលតុ មករុំចងលើខ្លួនធ្វើចេញជាឈុតរ៉ូប ដោយបន្ថែមត្រឹមខ្សែក្រវាត់១ប៉ុណ្ណោះ យ៉ាងស្រស់ស្អាត ដែលអាចស្លៀកចូលរួមនៅក្នុងកម្មវិធីពិសេសៗបាន ដោយពុំចាំបាច់ត្រូវចំណាយលុយច្រើនទៅទិញសម្លៀកបំពាក់ ឬឈុតរ៉ូបថ្លៃៗនោះឡើយ។

តារា TikTok ច្នៃកម្រាលតុ ចងធ្វើជាឈុតរ៉ូប

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ រាល់ស្នាដៃធ្វើឈុតរ៉ូបនីមួយៗ ពីក្រណាត់កម្រាលតុរបស់នាង គឺសុទ្ធសឹងតែស្រស់ស្អាតទាំងអស់ និងទទួលការសរសើរពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះជាច្រើន ពិសេសមិត្តៗសុភាពនារីតែម្តង។

ម្យ៉ាងប្រសិនបើអ្នកមិនដឹងអាចនឹងគិតថា ឈុតរ៉ូបទាំងនោះមានតម្លៃថ្លៃក៏ថាបាន ព្រោះតែវាមើលទៅពិតជាស្រស់ស្អាត និងស័ក្តិសមតែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖   

តារា TikTok ច្នៃកម្រាលតុ ចងធ្វើជាឈុតរ៉ូប
តារា TikTok ច្នៃកម្រាលតុ ចងធ្វើជាឈុតរ៉ូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]