អង់គ្លេស៖ ក្លិបបាល់ទាត់ Manchester United ទើបតែបញ្ចេញឯកសណ្ឋានថ្មីសម្រាប់រដូវកាល ២០១៩/២០២០ ជាផ្លូវការ ដែលជាការសហការជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា Adidas។ ការរចនាម៉ូតសម្រាប់ឯកសណ្ឋានរដូវកាលថ្មីនេះ គឺជាការគោរពចំពោះរដូវកាល ១៩៩៨/១៩៩៩ ដ៏អស្ចារ្យរបស់ Manchester United ដែលបានបង្កើតប្រវត្តិសាស្រ្តដ៏មហិមារសម្រាប់ក្លិប ដោយឈ្នះពានធំៗបីក្នុងមួយរដូវកាលរួមមាន UEFA Champions League, Premier League និង FA Cup ហើយជាកំណត់ត្រាដែលមិនទាន់អាចបំបែកបានឡើយសម្រាប់ក្លិបទាំងអស់នៅអង់គ្លេស ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។

ការដង្ហែរពាន Treble របស់ Manchester United

ឯកសណ្ឋានរដូវកាលថ្មីនេះ គឺប្រើប្រាស់ពណ៌ក្រហម ដែលជាពណ៌អត្តសញ្ញាណរបស់ក្លិប និងមានរំលេចលេខ ៩០+១ និង ៩០+៣ ដែលមានអត្ថន័យរម្លឹកដល់ការឈ្នះពាន Champions League នាឆ្នាំ ១៩៩៩។ ដោយឡែក ចំពោះឯកសណ្ឋានរបស់អ្នកចាំទីវិញ ត្រូវបានប្រើប្រាស់ពណ៌ស្វាយ និងមានឆ្នូតដូចជាស្រមោលសត្វខ្លា។ ឯកសណ្ឋានថ្មី នឹងត្រូវប្រើប្រាស់ជាលើកដំបូងនាថ្ងៃទី ២៦ ខែឧសភាខាងមុខនេះ ក្នុងការប្រកួត Treble Reunion Match នាកីឡដ្ឋាន Old Trafford។

គួរបញ្ជាក់ផងដែរថា ការឈ្នះពាន UEFA Champions League នារដូវកាលនោះ គឺជាការវាយមកយ៉ាងអស្ចារ្យរបស់ Manchester United បន្ទាប់ពីត្រូវក្រុម Bayern Munich នាំមុខមុន ១-០ ប៉ុន្តែត្រូវបានកីឡាករ Teddy Sheringham និង Ole Gunnar Solskjaer ធ្វើការវាយបកពីគ្រាប់វិញនៅម៉ោងបន្ថែម និងគ្រងជើងឯក Champions League តែម្តង៕ 

ឯកសណ្ឋានថ្មីរបស់ក្លិប Manchester United
ឯកសណ្ឋានថ្មីរបស់ក្លិប Manchester United
ឯកសណ្ឋានថ្មីរបស់ក្លិប Manchester United
ឯកសណ្ឋានថ្មីរបស់ក្លិប Manchester United
ឯកសណ្ឋានថ្មីរបស់ក្លិប Manchester United
ឯកសណ្ឋានថ្មីរបស់ក្លិប Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]