កូរ៉េខាងត្បូង៖ យុវវ័យជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ ពីក្រុមតារាចម្រៀងប្រុសដ៏ល្បី U-Kiss ដែលសម្បូរទៅដោយ សមាជិកមានរូបរាងសង្ហា មុខមាត់ស្រស់ស្អាត និងទេពកោសល្យសិល្បៈ ដ៏សម្បូរបែប។

បច្ចុប្បន្ន សមាជិកក្នុងក្រុមU-Kiss ទាំងអស់មាន៥នាក់តែប៉ុណ្ណោះ ដូចជាEli លោក Kiseop លោក Soohyun លោក Hoon និង Jun ដែលសឹងសឹងតែជា តារាប្រុស ដ៏មានប្រជាប្រិយភាព។ ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែលេចលឺ ពត៌មានមួយថា សមាជិក២រូបទៀត នឹងឈប់បន្តកុងត្រាជាតារាប្រចាំក្រុម មួយនេះទៀតហើយ។

តារាK-Popពីររូបនោះ គឺលោក Eli និង  Kiseop បានសម្រេចយ៉ាងច្បាស់ថា នឹងចាកចេញពីក្រុមមួយនេះ ដោយងាកទៅធ្វើរឿងផ្សេង ដែលប្រសើរជាងនេះ សម្រាប់អនាគតរបស់គេ។ នាពេលនោះដែរ ពួកគេទាំងពីរ ក៏បានមានពាក្យពេចន៏ ថ្លែងអំណរអរគុណដល់ហ្វេនៗ ដែលបានស្រលាញ់ និងគាំទ្ររូបគេទាំងពីរ នាពេលកន្លងមក។

គួរបញ្ជាក់ថា បន្ទាប់ពីការចាកចេញរបស់ Eli និង Kiseop រួចមក​ ក្រុមU-Kissនៅសល់សមាជិក៣នាក់ ទៀតប៉ុណ្ណោះ គឺលោក Soohyun លោក Hoon និងJun។ ប៉ុន្តែអ្វីដែលសំខាន់ Soohyun និង Hoon កំពុងបំពេញភារកិច្ច ជាទាហានទៀត ជាហេតុធ្វើឲ្យ Jun មានការច្រៀងបទចម្រៀងតែម្នាក់ឯង៕

Eli
Kiseop
Jun
U-kiss
U-kiss

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]