អាមេរិក៖ ទោះបីជាពេលបច្ចុប្បន្ននេះតារាសម្ដែងស្រី សម្បុរស្រអែមដ៏មានប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្ខណា បានចាកឆ្ងាយពីវិថីសិល្បៈ ទៅរស់នៅក្រៅប្រទេសក៏ពិតមែន តែតារាសម្ដែងស្រីរូបនេះ នៅតែទទួលបាន ការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនដដែល។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់អតីតតារាសម្ដែងស្រី អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាអ្នកនាង សារ៉ាយ សក្ខណាដែលជាតារាសម្ដែង និងបង្ហាញម៉ូត បានបង្ហាញពីសកម្មភាពដំណើរកម្សាន្ត របស់ ខ្លួន នៅមាត់សមុទ្រជាមួយ ឈុតហែលទឹកស៊ិចស៊ី ទោះបីជាពេលបច្ចុប្បន្ននេះ នាង មានគ្រួសារ មានកូនក៏ដោយ តែរូបរាងរបស់អ្នកនាង សារ៉ាយ សក្ខណានៅតែមានភាពទាក់ទាញដដែល។

គួររម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលអ្នកនាង សារ៉ាយ សក្ខណា តែងតែស្លៀកពាក់ ឈុតហែលទឹកស៊ិចស៊ីបែបនេះ ជារឿយៗ នាងតែងលេងខ្លួនបែបនេះ រាល់ពេលទៅសមុទ្រ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា