បរទេស៖ កីឡាករ Paul Pogba របស់ Manchester United បានចំណាយពេលវេលាឈប់សម្រាករបស់ខ្លួនក្រោយចប់ភារកិច្ចជាមួយក្លិប ដោយបានធ្វើដំណើរទៅកាន់ទីក្រុង Mecca (មេកា) ក្នុងអំឡុងពិធីបុណ្យរ៉ម៉ាទននេះ។ វត្តមានរបស់កីឡាករវ័យ ២៦ខាងលើ ទៅកាន់ទីក្រុងដ៏ពិសិដ្ឋរបស់សាសនាអ៊ីស្លាម ស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានអ្នកគាំទ្រធ្វើការចែកចាយពាសពេញបណ្តាញសង្គមផងដែរ។

កីឡាករ Paul Pogba

ការធ្វើដំណើរទៅកាន់ទីក្រុងដ៏ពិសិដ្ឋនេះ ត្រូវបាន Pogba ធ្វើការថតរូប និងបង្ហោះនៅលើគណនី Instagram របស់គេ ដោយភ្ជាប់ជាមួយអត្ថន័យថា៖ “មិនដែលភ្លេចរឿងមួយដ៏សំខាន់ក្នុងជីវិតនេះឡើយ” (Never forget the important things in life)។ យ៉ាងណាមិញ Pogba សង្ឃឹមថា ការធ្វើដំណើរមកកាន់ទីកន្លែងនេះនឹងអាចជាការសម្រាកមួយរយៈ បន្ទាប់ពីជួបប្រទះនឹងបញ្ហាមួយចំនួននារដូវកាលនេះជាមួយក្លិប Man United។

គួរបញ្ជាក់ផងដែរថា Pogba កំពុងតែពិចារណាពីអនាគតរបស់គេជាមួយ Manchester United ខណៈដែល Real Madrid កំពុងតាមប្រមាញ់កីឡាកររូបនេះយ៉ាងកៀកកិតផងដែរ៕ 

កីឡាករ Paul Pogba នៅទីក្រុង Mecca
កីឡាករ Paul Pogba នៅទីក្រុង Mecca
ទីក្រុង Mecca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]