ព័រទុយហ្គាល់៖ នៅលើទំព័រមុខរបស់កាសែតកីឡាដ៏ល្បីល្បាញ O Jogo របស់ព័រទុយហ្គាល់បានចុះផ្សាយអំពីការបញ្ជាក់របស់ប្រធានក្លិប Porto ជុំវិញបញ្ហាពាក់ព័ន្ធនឹងកីឡាករ Iker Casillas។ លោក Jorge Nuno Pinto da Costa ប្រធានក្លិប Porto បានឱ្យដឹងថា កីឡាករ Iker Casillas គឺពិតជានឹងត្រូវចូលនិវត្តន៍ពីអាជីពជាអ្នកចាំទីពិតប្រាកដមែន ដោយសារតែបញ្ហាអាការជំងឺគាំងបេះដូង។ ប៉ុន្តែទោះបីជាបែបនេះក្តី Casillas នៅតែបន្តភារកិច្ចជាមួយគណៈគ្រប់គ្រងក្លិបរបស់ Porto ជាបន្តទៀត។

ទំព័រមុខរបស់កាសែត O Jogo

គួរបញ្ជាក់ថា Iker Casillas បានចូលរួមជាមួយ Porto តាំងពីឆ្នាំ ២០១៥ ក្រោយចំណាយពេល ១៦ឆ្នាំនៅអេស្ប៉ាញ ហើយក៏ទើបតែបន្តកិច្ចសន្យាថ្មីជាមួយ Porto រហូតដល់ឆ្នាំ ២០២០ ផងដែរ។ ដោយឡែកក្រុមគ្រូពេទ្យរបស់ក្លិប Porto វិញ បានវាយតម្លៃពីបញ្ហារបួសរបស់ Casillas ថានឹងអាចជាសះស្បើយពេញលេញវិញនាពេលខាងមុខ ប៉ុន្តែមិនធានាចំពោះស្ថានភាពលើទីលានបន្តទៀតឡើយ៕

កីឡាករ Iker Casillas
កីឡាករ Iker Casillas និងប្រធានក្លុិប Porto

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]