ភ្នំពេញ៖ គម្រោងខុនដូទីពីរ URBAN VILLAGE PHASE II របស់គម្រោង URBAN VILLAGE បានប្រកាសលក់ជាផ្លូវការហើយចាប់ពីថ្ងៃនេះតទៅ បន្ទាប់ពីទទួលជោគជ័យយ៉ាងខ្លាំងក្នុងការលក់គម្រោងទី១ URBAN VILLAGE PHASE I
ក្នុងពិធីដំណើរការលក់គម្រោងទីពីររបស់គម្រោង URBAN VILLAGE ត្រូវបានរៀបចំធ្វើចាប់ពីម៉ោង ៤-៦ ល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅ Factory Phnom Penh (តាមបណ្ដោយផ្លូវជាតិលេខ២) ដោយមានការចូលរួមសហការជាមួយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ERA CAMBODIA ដែលជាក្រុមហ៊ុនលក់អចលនទ្រព្យលំដាប់ទី១នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីចាប់ផ្តើមដំណើរការលក់នេះមានការចូលរួមពីលោក ខន គង្គា អគ្គនាយករបស់ក្រុម ERA CAMBODIA និងអគ្គនាយករបស់គម្រោង URBAN VILLAGE ព្រមទាំងភ្ញៀវកិត្តិយស សមាជិករបស់ក្រុមហ៊ុន ERA CAMBODIA ជាង៣០០នាក់

ថ្លែងក្នុងពិធីចាប់ផ្តើមដំណើរការលក់នេះ លោក ខន គង្គា អគ្គនាយករបស់ក្រុម ERA CAMBODIA បានលើកឡើងថា ERA ពិតជាសប្បាយរីករាយដែលបានសហការជាមួយគម្រោង URBAN VILLAGE និងជាពិសេសបានរួមចំណែកលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា។

គម្រោងខុនដូទីពីរ URBAN VILLAGE PHASE II
គម្រោងខុនដូទីពីរ URBAN VILLAGE PHASE II

លោក ខន គង្គា អគ្គនាយករបស់ក្រុម ERA CAMBODIA បានកត់សម្គាល់ថារបស់ទីផ្សារខុនដូនៅកម្ពុជាសម្រាប់ដើមឆ្នាំ២០១៩ មានការកើនឡើងខ្លាំង ជាពិសេសគម្រោងខុនដូរបស់ក្រុមហ៊ុន ERA គឺមានអតិថិជនច្រើនជាវទាំងជនជាតិខ្មែរ និងបរទេស។
លោកបានបន្តថាសម្រាប់រយៈពេល ៥ ទៅ១០ឆ្នាំខាងមុខ វិស័យខុនដូនៅកម្ពុជា នៅតែបន្តរីកចម្រើន ព្រោះប្រជាពលរដ្ឋខ្មែរនឹងយល់ដឹងកាន់តែច្បាស់ពីការរស់នៅតាមបែបទំនើបនិយម ព្រមទាំងងាកមកធ្វើការវិនិយោគលើវិស័យខុនដូ ជាពិសេសការសហការជាមួយនឹងបណ្ដាក្រុមហ៊ុនអន្តរជាតិ។

លោក ខន គង្គា អគ្គនាយករបស់ក្រុម ERA CAMBODIA
គម្រោងខុនដូទីពីរ URBAN VILLAGE PHASE II

គម្រោង URBAN VILLAGE មានទីតាំងស្ថិតនៅផ្លូវមហាវិថីសម្ដេចហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។ លក្ខណៈពិសេសនៃគម្រោង URBAN VILLAGE PHASE I មាន Office Space , រោងភាពយន្ត កន្លែងជិះស្គី ហាងកាហ្វេ និងជារួម URBAN VILLAGE និងរៀបចំជាសហគមន៍មួយដែលផ្ដល់ងាយស្រួលដល់ការធ្វើការ និងការរស់នៅកាន់តែទំនើប។ សម្រាប់គម្រោង URBAN VILLAGE PHASE II ថ្មីនេះគឺកាន់តែប្រសើរនិងមានប្រណីតភាពលើសពីគម្រោងទី២ទៀត។

ក្រុមហ៊ុន ERA បានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។ ហើយភ្លាមៗបានក្លាយជា ក្រុមហ៊ុនដំបូងគេ ដែលបានប្រើប្រាស់ម៉ាស៊ីនទូរសារក្នុងភ្ជាប់ទំនាក់ ទំនងរវាងអ្នកទិញ និងអ្នកលក់ អចលនទ្រព្យនៅទូទាំងសហរដ្ឋអាមេរិក។ ERA គឺជាក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យលំនៅដ្ឋានដ៏ល្បីល្បាញដំបូងគេបង្អស់នៅក្នុងទីផ្សារអន្តរជាតិ ដែលមានផ្តល់ជូននូវសេវាកម្ម អចលនទ្រព្យលើផ្នែកផ្សេងៗគ្នារួមមាន៖ ប្រតិបត្តិការអចលនទ្រព្យ ឯកជន និងសាធារណៈ ការជួលលំនៅដ្ឋាន ការធ្វើទីផ្សារ ការគ្រប់គ្រង និង សេវាកម្មការវាយតម្លៃ៕

គម្រោងខុនដូទីពីរ URBAN VILLAGE PHASE II
គម្រោងខុនដូទីពីរ URBAN VILLAGE PHASE II
គម្រោងខុនដូទីពីរ URBAN VILLAGE PHASE II
គម្រោងខុនដូទីពីរ URBAN VILLAGE PHASE II
គម្រោងខុនដូទីពីរ URBAN VILLAGE PHASE II

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]