ទស្សនិកជន​ជា​ច្រើន​សុទ្ធតែ​ទទួលស្គាល់​ថា អ្នក​នាង ចាន់ កែវ​និមល គឺជា​ពិធី​ការិនី​ដ៏ឆ្នើម​មួយ​ឈរ​លើ​លំដាប់​កំពូល​របស់​ស្ថានីយទូរទស្សន៍​ធំ​មួយ និង​ជា​ដៃគូ​ដ៏រហ័សរហួន​សម​គ្នា​បំផុត​ជាមួយ​លោក ជា វិបុល​។ នៅ​ពេល​អ្នក​នាង​ល្បីល្បាញសព្វថ្ងៃ អ្នក​នាង​សុខចិត្ត​លះបង់​ការងារ​មួយ​ដែល​មាន​ទម្លាប់​តស៊ូ​ហាត់រៀន​ច្រើន​ឆ្នាំដែល​អ្នក​នាង​នៅ​តែ​នឹករលឹក​អាជីព​ចាស់​។

អ្នក​នាង​បាន​បង្ខំចិត្ត​ចោល​មុខ​តំណែង​ជា​សាស្ត្រាចារ្យ​ផ្នែក​ឌី​ហ្សា​ញ នៅ​សាកវិទ្យាល័យ​មួយ ក្រោយ​ពេល​សន្ទុះ​ការងារ​សិល្បៈ​របស់​អ្នក​នាង​ចាប់ផ្តើម​ពោងឡើង​ៗ​រហូត​រក​ពេលវេលា​ចែករំលែក​តួនាទី​ជា​គ្រូបង្ហាត់​ឌី​ហ្សា​ញ​លែង​បាន​។

អ្នក​នាង​និមល ថ្លែង​ថា ខ្លួន​ពិតជា​ធ្លាប់​ធ្វើ​ជា​គ្រូបង្រៀន​និស្សិត​នៅ​សាកលវិទ្យាល័យមែន​ដោយ​ជំនាញ​ខាង​ឌី​ហ្សា​ញ​ប្លង់​បាន​ប្រមាណ​ជា​២​ទៅ​៣​ឆ្នាំ​។ អ្នក​នាងនិយាយ​ថា បើ​ចង់​បក​ក្រោយ គឺ​មិន​អាច​ដូច​ដើម​នោះ​ទេ​។ យើង​ត្រូវការ​រៀន​រំលឹកឡើង​វិញ​ច្រើន ហើយ​ជំនាញ​នេះ​គេ​អាប់​ដេ​ត​ជា​ប្រចាំ​។ ក្បួន​ចាស់​ពី​មុន​ដើរ​មិន​ទាន់ឡើយ​។ ឯ​និស្សិត​យើង​ក៏​ខ្លាំង​ជាង​មុន​។ ដូចនេះ អ្ន្ន​ក​នាង​មាន​តែ​ទទួលយក​អ្វី​ដែល​ជាការ​ពិត​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ធ្វើការ​ឱ្យ​ល្អ​តែ​ប៉ុណ្ណោះ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល