បរទេស៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ តារាប្រុសសញ្ជាតិចិនតៃវ៉ាន់ Jay Chou ដែលលោកជាតារាចម្រៀង និងតារាសម្តែង ដែលមានឈ្មោះបោះសម្លេងទាំងក្នុង និងក្រៅប្រទេស។

ក្រៅពីអាជីពជាតារាចម្រៀង និងតារាសម្តែង លោកថែមទាំងមានមុខជំនួញផ្ទាល់ខ្លួនជាច្រើនដូចជា បើកផលិតកម្មចម្រៀង បើកភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់សម្លៀកបំពាក់ និងផ្សេងៗជាច្រើនទៀត។ លើសពីនេះលោកថែមទាំងធ្លាប់គ្រងតំណែងជា តារាប្រុសដែលប្រាក់ចំណូលច្រើនជាងគេទៀតផង។

នៅក្នុងឆ្នាំ២០១៥ Jay Chou បានរៀបការជាមួយតារាម៉ូដែលស្រីកូនកាត់តៃវ៉ាន់-អូស្ត្រាលី មានឈ្មោះថា Hannah Quinlivan។ ដោយពិធីមង្គលការរបស់ពួកគេទាំងពីរបានរៀបចំឡើង យ៉ាងអធិកអធម។ មកទល់បច្ចុប្បន្ននេះ ពួកគេទាំងពីរមានកូនជាមួយគ្នាចំនួន២នាក់ហើយប្រើប្រាស់ជីវិតគ្រួសារយ៉ាងមានសេចក្តីសុខ។

ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែឧសភានេះ Hannah Quinlivan បានចូលរួមនៅក្នុងកម្មវិធីលំដាប់ពិភពលោក Cannes Film Festival នៅក្នុងវគ្គពិសេស «The Dead Don’t Die»។ តែអ្វីដែលគួរចាប់អារម្មណ៍នោះគឺ លេចវត្តមានរបស់លោក Jay Chouដែលជាស្វាមី បានបន្លំខ្លួនធ្វើជាអ្នកគាំទ្រ ឈរមើលភរិយានៅក្នុងកម្មវិធីផ្ទាល់តែម្តង។

ក្រោយពីបានឃើញរូបភាពទាំងនេះ អ្នកគាំទ្រនាំគ្នាសរសើរពីទង្វើរបស់លោក ហើយថែមទាំងនិយាយថា Hannah Quinlivan ពិតជាសំណាងណាស់ដែលមានស្វាមីល្អបែបនេះ៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

លោកJay Chou
លោកJay Chou
លោកJay Chou និងភរិយា
លោកJay Chou និងភរិយា
Hannah Quinlivanក្នុងកម្មវិធី
Hannah Quinlivanក្នុងកម្មវិធី
Hannah Quinlivanក្នុងកម្មវិធី
Hannah Quinlivanក្នុងកម្មវិធី
រូបភាពJay Chou ឈរមើលភរិយា
រូបភាពJay Chou ឈរមើលភរិយា
រូបភាពJay Chou ឈរមើលភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]