ភ្នំពេញ៖ លោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀង ដែលមានទឹកដមសំនៀង ផ្អែមស្រទន់ គួរឲ្យចង់ស្ដាប់។ ម៉្យាងទៀត វីរៈយុទ្ធ ទទួលបានភាពជោគជ័យខ្លាំង មិនថាអាជីពសិល្បៈ ឬការប្រកបរបរអាជីវកម្ម រួមគ្នាជាមួយភរិយានោះទេ។

គួរបញ្ជាក់ថា តារាចម្រៀងសម្លេងស្រទន់រូបនេះ បានរៀបការតាំងពីឆ្នាំ២០១៧ ជាមួយនារីខេត្តកំពង់ចាមម្នាក់ ដែលជាកូនថៅកែកិនស្រូវ ដ៏ល្បីម្នាក់ផងដែរ។ ប៉ុន្តែ ក្រោយរៀបការរួច ភរិយារបស់លោក​ មិនបានឲ្យលាឈប់ ពីវិស៏យសិល្បៈនោះទេ គឺមានតែជួយជ្រោមជ្រែងដោយ និពន្ធចម្រៀងសម្រាប់ខ្លួនទៀតផង។

លើសពីនេះ គេឃើញថា ស្នេហាមួយគូនេះ មានភាពផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យច្រណែន គឺតែងតែបណ្ដើរគ្នា ទៅគ្រប់ទីកន្លែង និងមានរូបភាពស្វីតៗជាច្រើន។ ថ្មីៗនេះ ទោះបីមានភាពមមាញឹកបែបណា​ ក៏ ឆាយ​​ វីរៈយុទ្ធ មិនភ្លេចនាំប្រពន្ធជាទីស្រលាញ់ដើរកម្សាន្ត នៅឯខត្តសៀមរាប ដើម្បិីកសាងភាពផ្អែមល្ហែមឡើយ។ 

តាមរយៈគណនីអីុនស្ដាក្រាម របស់លោក យុទ្ធ បង្ហោះរូបភាពឈរកៀកប្រពន្ធ អមដោយទឹកមុខសប្បាយរីករាយ។​ អ្វីដែលពីសេស ភរិយារបស់លោកកំពុងពរពោះកូនក្នុងផ្ទៃ៥ខែហើយ ដោយមិនបានបង្ហើបថាស្រីឬប្រុសទេ៕

ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ