បារាំង៖ កម្មវិធីលំដាប់ពិភពលោកCannes Film Festival 2019 លើកទី៧១ ប្រារព្ធធ្វើឡើងនៅក្នុងប្រទេសបាំរាង ដែលមានវត្តមានរបស់តារាល្បីៗ តាមបណ្តាប្រទេសនានាចូលរួមយ៉ាងច្រើន។

ដូចដែលប្រិយមិត្តបានជ្រាបរួចទៅហើយថា តារាសម្តែងស្រីChompoo Araya ជាតារាស្រីថៃដំបូងដែល បានចូលរួមនៅក្នុងកម្មវិធីដ៏ធំនេះ។ ទៀតសោតនេះជាឆ្នាំទី៧ហើយដែលនាងមានឱកាសចូលរួម។ ជារៀងរាល់ឆ្នាំតារាស្រីរូបនេះ មិនដែលធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ តែការតុបតែងខ្លួន និងភាពជឿជាក់។

ប៉ុន្តែឆ្នាំនេះកាន់តែពិសេស និងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាសម្តែងស្រីកូនកាត់ថៃ-ដាណាម៉ាកSririta Jensen បានបង្ហាញខ្លួននៅក្នុងកម្មវិធីដូចគ្នា ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ប៊្រេនល្បី Dior។ តារាស្រីរូបនេះតែងខ្លួនយ៉ាងស្រស់ស្អាត ដោយនាងបានស្លៀករ៉ូបវែងពណ៌ក្រហមជាប្រ៊េនរបស់ Michael Cinco និងរំលេចទៅដោយគ្រឿងអលង្ការយ៉ាងប្រណីត។

គួររំលឹកផងដែរថា នេះជាលើកដំបូងរបស់Sririta ដែលមានឱកាសចូលរួមនៅក្នុងកម្មវិធី Cannes Film Festival 2019នេះ ប៉ុន្តែធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង៕

Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]