បារាំង៖ កីឡាករ Ander Herrera បានចាកចេញពីក្លិប Manchester United និងត្រៀមចូលរួមជាមួយក្លិបអ្នកមាន Paris Saint-Germain ជាផ្លូវការនារដូវកាលក្រោយ។ Herrera បានចំណាយពេល ៥រដូវកាលជាមួយ Man UTD មុននឹងចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួន បើទោះបីជាក្លិបបិសាចក្រហមព្យាយាមចរចាកិច្ចសន្យាថ្មីជាមួយកីឡាកររូបនេះយ៉ាងណាក៏ដោយ។

កីឡាករ Ander Herrera

យ៉ាងណាមិញ ការចាកចេញរបស់ Herrera ទៅកាន់ PSG គេជឿជាក់ថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ក៏ទទួលបានប្រាប់ឈ្នួលយ៉ាងសម្បើមពីក្លិបអ្នកមានរបស់បារាំងមួយនេះផងដែរ។ ដោយឡែកបើតាមប្រភពពី Daily Mail បានឱ្យដឹងថា កិច្ចសន្យាដែល PSG ផ្តល់ឱ្យ Ander Herrera គឺមានការផ្តល់ប្រាក់នឿយហត់រហូតដល់ ៣០០,០០០ផោនក្នុងមួយសប្តាហ៍។ ប្រាក់ឈ្នួលដែល Paris Saint-Germain ផ្តល់ឱ្យ Herrera នេះ គឺច្រើនជាងប្រាក់ឈ្នួលរបស់គេនៅ Man UTD ជាង២ដង ដោយនៅអង់គ្លេសកីឡាកររូបនេះទទួលបានតែ ១៣០,០០០ផោនប៉ុណ្ណោះក្នុងមួយសប្តាហ៍៕

កីឡាករ Ander Herrera
កីឡាករ Ander Herrera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]