អាមេរិក ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកគាំទ្រ Kpop នៅជុំវិញពិភពលោក បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើ កម្មវិធីផ្សាយផ្ទាល់មួយដ៏ល្បីរបស់អាមេរិក Good Morning America នៅលើបណ្ដាញអ៊ីនធើណែត ចំពោះកំហុងឆ្គងមួយ ដែលពួកគេយល់ច្រឡំថា ក្រុមចម្រៀង Girls 'Generation គឺជាក្រុម BLACKPINK។

រហូតមកដល់ពេលនេះ ក្រុមអ្នកគាំទ្ររបស់ ក្រុមចម្រៀងទាំង២ នៅតែបន្តទទូចសុំឲ្យកម្មវិធី ធ្វើការសុំទោស ជាផ្លូវការចំពោះកំហុសឆ្គង នៅក្នុងពេលផ្សាយផ្ទាល់នេះ។ ថែមទាំងសុំឲ្យពួកគេ ស្រាវជ្រាវឲ្យបានច្រើន មុនពេលដែលធ្វើការចាក់ផ្សាយ ដោយសារតែមានមនុស្សច្រើនណាស់ ដែលតាមដានកម្មវិធីរបស់ពួកគេ។

ម៉្យាងវិញទៀត បច្ចុប្បន្ននេះ Kpop ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ ដូច្នេះហើយពួកគេត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាងនេះ ព្រោះគ្រប់គ្នាអាចមើលឃើញ កំហុសឆ្គងរបស់ពួកគេ បានយ៉ាងងាយ៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖

រូបភាព Girls 'Generation
រូបភាព Girls 'Generation
រូបភាព BLACKPINK
រូបភាព BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]