ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ឧសភា ២០១៩ ក្រុមហ៊ុនខេមហ្វូន ដែលជាក្រុមហ៊ុនផលិតនិងចែកចាយទូរស័ព្ទដ៏ល្បីបានរៀបចំកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការ កំពូលស្មាតហ្វូនរបស់ខ្លួនគឺ Honey Y2s នៅសណ្ឋាគារកាបូឌីយ៉ាណា ។

ក្នុងឱកាសថ្លែងមតិស្វាគមន៍ចំពោះភ្ញៀវកិត្តិយស និងមិត្តអ្នកសារព័ត៌មានលោក លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន ខេមហ្វូន បានលើកឡើងពីប្រវត្តិក្រុមហ៊ុន និងចក្ខុវិស័យវែងឆ្ងាយ នឹងក្លាយខ្លួនជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដៃទំនើបធំជាងគេប្រចាំប្រទេសកម្ពុជា។ 

លោកក៏បានបញ្ជាក់ផងដែរ ពីភាពជោគជ័យយ៉ាងខ្លាំងចំពោះការប្រកួតប្រជែងនៅក្នុងទីផ្សារទូរស័ព្ទប្រទេសកម្ពុជា។ កាន់តែជាពិសេសថ្មីៗនេះក្រុមហ៊ុនខេមហ្វូន ឈ្នះពានប្រេនទូរស័ព្ទដៃល្អបំផុតប្រចាំឆ្នាំ ២០១៨ ពីចក្រភពអង់គ្លេសតាមប្រសាសន៍របស់លោក លន់ បូរី ការរៀបចំកម្មវិធីសម្ពោធដាក់លក់កំពូលស្មាតហ្វូនរបស់ខ្លួន Honey Y2s គឺចង់បង្ហាញទៅដល់សាធារណ:ជនទូរទៅនូវផលិតផលជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាងស្មាតហ្វូនខេមហ្វូនជំនាន់មុន ៣ ដង ព្រមជាមួយការផ្តល់តម្លៃដ៏ពិសេស និងសមរម្យបំផុតចំពោះជីវភាពប្រជាពលរដ្ធខ្មែរទូរទៅនាពេលបច្ចុប្បន្ន។

ជាមួយគ្នាផងដែរលោក ឃុន ហេង ជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនខេមហ្វូន បានធ្វើបទបង្ហាញពីលក្ខណៈសម្បត្តិពិសេសៗរបស់ Honey Y2s។ Honey Y2s ជាកំពូលស្មាតហ្វូនស៊េរីថ្មីរបំផុតបស់ខេមហ្វូន ត្រូវបានរចនាឡើងជាមួយអេក្រង់ឆកបែបតំណក់ទឹកទំហំ 6.22 អ៊ីង ជាមួយកម្រិត Ratio 19:9 លាតពេញគែម ពេញអេក្រង់ ពេញភ្នែកចំពោះការទស្សនាវីដេអូកម្សាន្តនានាកំរិត HD+។ 

Honey Y2s ត្រូវបានបំពាក់ដោយកាម៉េរាភ្លោះ 13MP + 2 MP ដែលអាចចាប់យករូបភាពបានដិតច្បាស់ល្អបែបធម្មជាតិ ជាមួយមុខងារ Pro Mode (ប្រូ ម៉ូដ) ដែលជំនួយដល់លោកអ្នកក្នុងថតយកបានស្អាតឥតខ្ចោះតាមតម្រូវការ និងគ្រប់កាលៈទេសៈ។ Honey Y2s ក៏ភ្ជាប់មកជាមួយ កាម៉េរាមុខ 8MP អមជាមួយបច្ចេកវិទ្យាស៊ែលហ្វី ផតទ្រេតម៉ូដ (Selfie Portrait Mode) អាចថតស៊ែលហ្វីបានស្អាតអមជាមួយផ្ទៃខាងក្រោយ ព្រិលៗ (blur background) ផ្ទៃសខ្មៅ និងមុខងារផ្សេងៗទៀតដូចជា AR Emoji Sticker ជាដើម។

Honey Y2s ត្រូវបានផលិតមកជាមួយម៉ាស៊ីនខ្លាំង កាន់តែខ្លាំង ជាងស្មាតហ្វូនជំនាន់មុន៣ដង ជាមួយនឹង CPU 2.0 GHz ព្រមជាមួយអង្គចងចាំ Ram 3GB និងMemory 32GB ដែលលោកអ្នកអាចលេងហ្គេមធំៗ PUBG បានយ៉ាងរលូន លឿន មិនរអាក់រអួល។ Honey Y2s អមជាមួយថាមពលថ្ម 3400mAh ផងដែរ ដែលអាចឱ្យអ្នកប្រើប្រាស់ទូទៅបានពេញមួយថ្ងៃ។ លើសពីនេះ Honey Y2s ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាស៊ីមពីរ 4G Volte អាចដំណើរការអ៊ីនធឺណិត Youtube Facebook និងកម្មវិធីកម្សាន្តផ្សេងៗដោយរលូន។ ជាមួយគ្នាផងដែរ Honey Y2s ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ដោះសោដោយស្គេនមុខ និងស្គេនក្រយ៉ៅដៃ ក្នងការដោះសោយ៉ាងឆាប់រហ័សបំផុត ។

ចំពោះតម្លៃវិញ Honey Y2s តម្លៃត្រឹមតែ $139 ប៉ុណ្ណោះជាមួយថែមកាដូ Smart watch ដ៏ស្រស់ស្អាត ព្រមជាមួយការធានា ១៤ ខែចំពោះការប្រើប្រាស់ និង១០១ថ្ងៃ ដូរថ្មី។ ជាចុងក្រោយ ក្រុមហ៊ុនខេមហ្វូន មានទំនុកចិត្តថា ម៉ូដែលថ្មី Honey Y2s នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរទាំងប្រទេសដោយសារ Honey Y2s ជាកំពូលស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ ព្រមជាមួយតម្លៃសមរម្យបំផុតសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន៕  

ពិធីសម្ពោធដាក់លក់ជាផ្លូវការទូរស័ព្ទស៊េរីថ្មី
ពិធីសម្ពោធដាក់លក់ជាផ្លូវការទូរស័ព្ទស៊េរីថ្មី
ពិធីសម្ពោធដាក់លក់ជាផ្លូវការទូរស័ព្ទស៊េរីថ្មី
ពិធីសម្ពោធដាក់លក់ជាផ្លូវការទូរស័ព្ទស៊េរីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]