ថៃ៖ ក្រោយពេលសម្តែងស្រីល្បីឈ្មោះ Aff Taksaorn លែងលះជាមួយអតីតស្វាមីលោក Sangkran បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ នៅក្នុងបណ្តាញសង្គម។

ចាប់តាំងពីលែងលះគ្នាដាច់ស្រេច តារាស្រីរូបនេះមិនធ្លាប់បើកចិត្តនិយាយពីរឿងទាំងនោះ ប្រាប់ដល់ហ្វេនៗឲ្យបានដឹងឡើយ។ប៉ុន្តែថ្មីៗនេះ Aff បានផ្តល់បទសម្ភាសន៍និយាយអំពីរឿងដែលធ្លាប់ឆ្លងកាត់ និងកាតព្វកិច្ចចិញ្ចឹមកូនស្រីតែម្នាក់ឯង យ៉ាងដូច្នោះថា៖

« ជាមួយនឹង Sangkran ដែលជាអតីតស្វាមី គឺពួកយើងធ្លាប់មានពេលវេលាដែលមានក្តីសុខរួមគ្នា។មកដល់ពេលមួយដែលអ្វីៗបានប្រែប្រួល យើងក៏ត្រូវយល់ ត្រូវទទួលស្គាល់ការពិត។ មូលហេតុខ្ញុំសម្រេចចិត្តលែងលះគ្នា គឺប្រៀបដូចជាយើងដើរមកដល់ចំណុចមួយ ដែលយើងចាំបាច់ត្រូវតែធ្វើបែបនេះ។ ទោះបីជាថ្ងៃនោះខ្ញុំព្រម ឬមិនព្រមចុះហត្ថលេខាលើសំបុត្រលែងលះក៏ដោយ ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូររួចទៅហើយ ដូច្នេះក្រដាសមួយសន្លឹកនោះ មិនអាចជួយឲ្យគ្រប់យ៉ាងមកដូចដើមវិញបានទេ។

ទម្រាំតែឆ្លងផុតរឿងដ៏លំបាកមួយនេះ ខ្ញុំគិតច្រើន ស្មុគស្មាញ មិនដឹងថាត្រូវធ្វើអ្វីបន្តទៅទៀត នេះជារឿងដែលពិបាកបំផុតសម្រាប់មនុស្សស្រី ជាពិសេសអ្នកដែលមានកូន។ ពាក្យថារឹងមាំ មិនបានន័យថា ត្រូវតែលែងលះ ឬចែកផ្លូវ ទើបក្លាយជាមនុស្សស្រីរឹងមាំនោះទេ។

ម្យ៉ាងវិញទៀត ការចិញ្ចឹមកូនតែម្នាក់ឯង សម្រាប់ខ្ញុំមិនបានចាត់ទុកថាជារឿងដែលពិបាកនោះទេ ព្រោះខ្ញុំបានធ្វើតួនាទីនេះតាំងពីថ្ងៃដំបូងដែលដឹងថាមានផ្ទៃពោះ ដូច្នោះមិនមានអ្វីដែលជាឧបសគ្គសម្រាប់ខ្ញុំទេ»។

ជាការពិតណាស់ Aff បានក្លាយមនុស្សស្រីដ៏រឹងមាំមួយរូបដែល ជាគំរួដល់មនុស្សស្រីដទៃទៀតក្នុងការឆ្លងកាត់បញ្ហាគ្រួសារ និងការចាប់ផ្តើមប្រើប្រាស់ជីវិតថ្មីឲ្យមានសេក្តីសុខ៕

Aff Taksaorn
Aff Taksaorn
Aff Taksaorn
Aff Taksaorn
Aff Taksaorn និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]