អង់គ្លេស៖ ក្លិប Derby County បានទម្លាក់ក្លិប Leeds United ដោយលទ្ធផល ៤-២ កាលពីយប់មិញនេះ នឹងឡើងមកប៉ះក្រុម Aston Villa ដើម្បីដណ្តើមកៅអី Premier League នារដូវកាលក្រោយ។ គួរឱ្យដឹងថា Derby County គឺជាក្រុមដែលឈរនៅលេខ ៦ ក្រោយបញ្ចប់ ៤៦សប្តាហ៍នៅក្របខណ្ឌ Championship របស់អង់គ្លេស និងមានពិន្ទុលើសក្រុមលេខ៧ Middlesbrough តែមួយពិន្ទុប៉ុណ្ណោះ។ ដោយឡែក Leed United វិញ បញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ ដោយមាន ៨៣ពិន្ទុក្នុងដៃ។ តាមច្បាប់ Play-Off Leeds United ត្រូវប៉ះក្រុម Derby County ខណៈ West Brom ត្រូវប៉ះ Aston Villa។

ការប្រកួតរវាង Leeds United និង Derby County
ការប្រកួតរវាង Leeds United និង Derby County

ដោយឡែក ក្រោយបញ្ចប់ការប្រកួតជាផ្លូវការទាំងពីរជើង ក្រុម Derby County បានទម្លាក់ក្រុម Leeds United សរុបលទ្ធផល ៤-៣។ លទ្ធផលនេះ សមល្មមគ្រប់គ្រាន់សម្រាប់ Derby ឡើងទៅប៉ះ Aston Villa នៅវគ្គ Promotion Play-Off ដើម្បីស្វែងរកកៅអី Premier League ជាមួយក្រុម ២ទៀតដែលរង់ចាំរួចជាស្រេចរួមមាន Norwich City និង Sheff United។

ដោយឡែក ការប្រកួតរវាងក្រុម Aston Villa ជាមួយ Derby County នឹងត្រូវធ្វើឡើងតែមួយជើងប៉ុណ្ណោះ នាថ្ងៃទី ២៧ ខែ ឧសភាខាងមុខនេះ៕ 

Derby County ឡើងមកប៉ះ Aston Villa
Derby County ឡើងមកប៉ះ Aston Villa
Aston Villa ឡើងមកប៉ះ Derby County
Aston Villa ឡើងមកប៉ះ Derby County

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]