ម៉ាឡេស៊ី៖ ក្មេងជំទង់អាយុ ១៦ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុង Kuching រដ្ឋ Sarawak បានសម្លាប់ខ្លួនឯងបានសម្រេច បន្ទាប់ពីមានអ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើននាក់ បានគាំទ្រនាងឱ្យធ្វើអត្តឃាតបញ្ចប់ជីវិតតាមរយៈបណ្តាញសង្គម Instagram

យោងតាមប្រភពសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ក្មេងជំទង់ម្នាក់នេះមានឈ្មោះ Davia Emilia បានលោតសម្លាប់ខ្លួនចេញពីអគារជាន់ទី៣មួយកន្លែងនៅក្នុងតំបន់ Bandar Baru Batu Kawa កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។

ក្មេងជំទង់ Davia Emilia បានលោតសម្លាប់ខ្លួន

ក្រោយមកសមត្ថកិច្ចក៏ធ្វើការស៊ើបអង្កេតចំពោះករណីនេះ ហើយបានរកឃើញថា មុនពេលនាងស្លាប់ នាងបានសរសេរពាក្យមួយចំនួននៅលើបណ្តាញសង្គម Instagram ដោយរៀបរាប់ថា៖

«រឿងនេះពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ។ សូមអ្នករាល់គ្នាជួយបោះឆ្នោតឱ្យខ្ញុំផងថា តើខ្ញុំគួរតែស្លាប់ ឬរស់?»

បន្ទាប់មកមានមនុស្សជាង ៦៩% បានបោះឆ្នោតគាំទ្រឱ្យនាងបញ្ចប់ជីវិតតាមរយៈ Instagram poll

នាងក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយរៀបរាប់ថា៖

«ខ្ញុំពិតជាចង់បញ្ចប់ជីវិតដ៏អាក្រក់នេះណាស់។ ខ្ញុំពិតជាហត់ណាស់។» 

ក្មេងជំទង់ Davia Emilia បានលោតសម្លាប់ខ្លួន

បន្ថែមពីនេះទៀត សមត្ថកិច្ចក៏បានពិនិត្យទូរស័ព្ទជនរងគ្រោះ ហើយបានរកឃើញថាមុនពេលនាងលោតសម្លាប់ខ្លួន នាងក៏បានផ្ញើសារក្តុកក្តួលមួយចំនួនទៅមិត្តភក្កិរបស់នាងតាមរយៈបណ្តាញសង្គម WeChat ផងដែរ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា មូលហេតុដែលនាងធ្វើអត្តឃាត មកពីនាងមានភាពតាងតឹងខ្លាំងពេក បន្ទាប់ពីប៉ាចុងរបស់នាងបានរៀបការជាមួយនឹងស្រ្តីជនជាតិវៀតណាមម្នាក់ ហើយបានចាកចេញពីនាង ទៅរស់នៅប្រទេសសិង្ហបុរី ហើយពួកគេកម្រនឹងមកមើលនាងណាស់។

យ៉ាងណាមិញ សាកសពជនរងគ្រោះត្រូវបានប្រទះឃើញដោយបុរសម្នាក់នៅវេលាម៉ោងជាង ៨យប់ ហើយគេក៏បានប្តឹងប៉ូលិសជាបន្ទាន់។ មិនយូរប៉ុន្មាន បងប្រុសជនរងគ្រោះ និងម្តាយនាងក៏បានប្រទះឃើញសាកសពរបស់នាងនៅតាមផ្លូវ បន្ទាប់ពីពួកគេមកពីហូបអាហារពេលល្ងាចវិញ។ 

Instagram

ដូច្នេះបើអ្នកមានអារម្មណ៍តានតឹង មិនសប្បាយចិត្ត ឬអាចឈានដល់ជំងឺធ្លាក់ទឹកចិត្ត សូមកុំគិតខ្លីអី។ គួរគប្បីនិយាយរឿងមិនសប្បាយចិត្តប្រាប់ដល់ក្រុមគ្រួសារ មិត្តភក្តិ បងប្អូនដែលអាចជឿទុកចិត្តបាន ឬក៏អាចទៅពិភាក្សាជាមួយនឹងគ្រូពេទ្យឯកទេសជំងឺផ្លូវចិត្ត។

ម្យ៉ាងវិញទៀត សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន សូមមេត្តាកុំទៅលេងសើច ឬក៏គាំទ្រការធ្វើអត្តឃាតរបស់អ្នកដទៃអី វាមិនសប្បាយនោះទេ ហើយគួរតែលើកទឹកចិត្តកុំឱ្យគេគិតខ្លី ទើបវាជាការល្អប្រសើរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]