ថៃ៖ កាលពីពេលថ្មីៗនេះ ត្រូវជាថ្ងៃខួបកំណើតរបស់អ្នកម្តាយ តារាសម្តែងស្រី កញ្ញា Taew ហើយនៅក្នុងឆ្នាំថ្មីនេះផងដែរ តារាស្រីរូបនេះ ក៏បានប្រារព្ធធ្វើពិធីជប់លៀងយ៉ាងពិសេសមួយ ដើម្បីអបអរសាទរជូនដល់ថ្ងៃសំខាន់ របស់អ្នកម្តាយខ្លួនផងដែរ។

ជាមួយនឹងកម្មវិធីយ៉ាងអធិកអធមមួយនេះដែរ អ្វីដែលរឹតតែបានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ខ្លាំងនោះ គឺគេបានឃើញ តារាសម្ដែងស្រី កញ្ញា Taew បានរៀបចំកាដូ និងបាច់ផ្កាយ៉ាងស្រស់ស្អាត ដើម្បីSurprise ដល់អ្នកម្ដាយខ្លួន ដោយក្នុងនោះ បានធ្វើឲ្យម្ដាយតារាស្រីរូបនេះ រំភើបសប្បាយចិត្ត ញញឹមសឹងបិទមាត់មិនជិតនោះឡើយ។

យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយ ដែលតារាស្រី កញ្ញា Taew បានធ្វើរឿងពិសេសៗចំពោះម្ដាយនាងនោះទេ ព្រោះថាកន្លងមកឲ្យតែគ្រប់ពេលមានកម្មវិធីសំខាន់អ្វីមួយ គឺនាងតែងតែមានជាកាដូតិចតួចផ្សេងៗ Surpriseជូនទៅដល់អ្នកមានគុណនាងមិនដែលខានខកនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ទិដ្ឋភាពខួបម្ដាយ Taew
ទិដ្ឋភាពខួបម្ដាយ Taew
ទិដ្ឋភាពខួបម្ដាយ Taew
ទិដ្ឋភាពខួបម្ដាយ Taew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]