ក្រុងព្រះសីហនុ ៖ មួយរយៈចុងក្រោយនេះ វីរៈ និច ក្លាយជាតារាចម្រៀងស្រីដែលមានប្រជាប្រិយភាពខ្លាំង ពីសំណាក់មិត្តៗយុវវ័យ​។ នាង តែងតែមានវត្តមាន លើឆាកតន្ដ្រីធំៗនានា​​ ដោយបាននាំយកនូវបទចម្រៀងថ្មីៗ និងស្ទាយ៏រាំប្លែកៗជាប្រចាំផងដែរ។

​វីរៈ និច ត្រូវបានមហាជនរាល់គ្នា សរសើរមិនដាច់ពីមាត់ ពីស្ទាយ៏តុបតែងខ្លួន ដ៏គួរឲ្យទាក់ទាញរបស់នាង។ ថ្មីៗនេះ តារាចម្រៀងរូបនេះ និយមលេងខ្លួនបែបសាមញ្ញៗ តែមានភាពទាន់សម័យខ្លាំង មិនថា​ការស្លៀកពាក់ ឬការផាត់មុខនោះឡើយ គឺគួរឲ្យចាប់អារម្មណ៏យ៉ាងខ្លាំង។

ដោយមានភាពមមាញឹក ជាមួយការងារសិល្បៈពេក​ កាលពីម្សិលមិញ វីរៈ និច​បានឆ្លៀតពេលទំនេរ ទៅលំហែនៅឯឆ្នេរសមុទ្រ ព្រមទាំងបង្អួតសម្រស់ ដ៏ស្រស់សោភានៅទីនោះផងដែរ។ តាមរយៈគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហោះនូវរូបភាព ជាច្រើនសន្លឹក ពីដំណើរកម្សាន្ត លើកោះដែលមានទឹកសមុទ្រយ៉ាងថ្លា។

លើសពីនេះ និច​ បានបន្ថែមភាពទាក់ទាញដោយ ស្លៀកសម្លៀកបំពាក់បែបស៊ិចស៊ីល្វែងខាងក្រោយ ជាមួយនឹងខោជើងខ្លី អមដោយទេសភាព យ៉ាងស្រស់ត្រកាលទៀតនោះ ធ្វើឲ្យរូបថតប៉ុន្មានសន្លឹកនោះ ទទួលបានការចាប់អារម្មណ៏ខ្លាំង៕

វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]d.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]