ហូឡង់៖ ក្លិប Ajax បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ក្លិប ក៏ដូចជាអ្នកគាំទ្រសាជាថ្មីម្តងទៀត ក្រោយយកឈ្នះក្រុម De Graafschap ៤-១ និងលើកពានលីគកំពូលហូឡង់សាជាថ្មីម្តងទៀត។ គ្រាប់បាល់ទាំង ៤គ្រាប់ដែល Ajax រកបានកាលពីយប់មិញនេះ ធ្វើបានសម្រេចដោយកីឡាករ Dusan Tadic ២គ្រាប់ម្នាក់ឯង រួមទាំងកីឡាករ Schone និងកីឡាករ Tagliafico ម្នាក់មួយគ្រាប់ផងដែរ។ យ៉ាងណាមិញ ការប្រកួតយប់មិញនេះ គឺជាការប្រកួតចុងក្រោយរបស់ Ajax នារដូវកាលនេះ ហើយក៏ជាការបង្ហាញខ្លួនចុងក្រោយរបស់ De Jong នៅ Ajax ផងដែរ បន្ទាប់ពីកីឡាកររូបនេះ ព្រមព្រៀងផ្ទេរទៅកាន់ Barcelona នារដូវកាលក្រោយ។

ការប្រកួតរវាងក្លិប De Graafschap និង Ajax
ការប្រកួតរវាងក្លិប De Graafschap និង Ajax

គួរឱ្យដឹងថា ការឈ្នះពាន Eredvisie ឬពានលីគកំពូលហូឡង់កាលពីយប់មិញនេះ គឺជាការឈ្នះពានលើកទី ៣៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប បន្ទាប់ពីក្លិបខកខានលើកពាននេះចំនួន ៤រដូវកាលមកហើយ។ ក្លិប Ajax លើកពាននេះចុងក្រោយបង្អស់នារដូវកាល ២០១៣/២០១៤៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Ajax ឈ្នះពានលីគកំពូលហូឡង់
Ajax ឈ្នះពានលីគកំពូលហូឡង់
Ajax ឈ្នះពានលីគកំពូលហូឡង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]