ភ្នំពេញ៖ វេលាពេលនេះ ជាវេលាមួយ ដែលហ្វេន បានទន្ទឹងរង់ចាំអស់ពេលជាយូរណាស់មកហើយ ដែលតារាចម្រៀងស្រី លំដាប់ប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា បានចូលរោងការ ជាមួយនឹង ប្អូនថៅកែហង្សមាស លោកឧកញ៉ា អ៊ឹង ឆៃងួន។

ក្នុងនោះ គេសង្កេតឃើញថា ទិដ្ឋភាពក្នុងថ្ងៃចូលរោង របស់តារាស្រីរូបនេះ ពិតជាអធិកអធម ដែលមានមនុស្សជាច្រើន បាននាំគ្នា ចូលរួមអបអរដល់គូស្វាមីភរិយា ថ្មីថ្មោងមួយគូនេះ។

អ្វីដែលកាន់តែចាប់អារម្មណ៍ គ្រឿងអលង្ការ ចែងចាំងភ្នែក ពេញមួយតួខ្លួន របស់សុគន្ធកញ្ញា ក៏មានតម្លៃមិនធម្មតាផងដែរ ចូលក្នុងខ្ទង់ម៉ឺនដុល្លារឯណោះ។ នេះបើតាមហាងពេជ្រ ដ៏ល្បីនៅក្នុងប្រទេសកម្ពុជា បានបង្ហាញថា ខ្សែកពេជ្រ មានតម្លៃ ២៦,០០០ ដុល្លារ ក្រវិល មានតម្លៃ ៤,៣៥០ ដុល្លារ  កងដៃ ពេជ្រ មានតម្លៃ ៨,៥៥០ ដុល្លារ។

យ៉ាងណាមិញ នេះគ្រាន់តែថ្ងៃចូលរោងតែប៉ុណ្ណោះ ចុះទម្រាំថ្ងៃពិសេស នឹងមកដល់ក្នុងថ្ងៃស្អែកទៀតនោះ តើឱក សុគន្ធកញ្ញា នឹងបំពាក់គ្រឿងអលង្ការថ្លៃយ៉ាងណាទៅ។ ដូច្នេះ មានតែរង់ចាំ តាមដានមើលទាំងអស់គ្នា៕  

ថ្ងៃចូលរោងការ របស់សុគន្ធកញ្ញា
ថ្ងៃចូលរោងការ របស់សុគន្ធកញ្ញា
ថ្ងៃចូលរោងការ របស់សុគន្ធកញ្ញា
គ្រឿងអលង្ការរបស់ សុគន្ធកញ្ញា
គ្រឿងអលង្ការរបស់ សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា