ថៃ៖ ជារឿយៗតារាសម្តែងប្រុស New Chaiyapol តែងតែផុសរូបបង្ហាញភាពផ្អែមល្ហែមជាមួយមិត្តស្រីនៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។ ប៉ុន្តែថ្មីៗនេះស្រាប់តែលោកបានបញ្ចប់ទំនាក់ទំនងស្នេហាជាមួយមិត្តស្រីភ្លាមៗ ដែលធ្វើឲ្យគាំទ្រស្រឡាំងកាំងគ្រប់គ្នា។

សម្រាប់រឿងនេះទៀតសោត Newមិនមានការលាក់បាំងនោះទេ ហើយលោកថែមទាំងចេញមុខមកនិយាយពី មូលហេតុនៃការបែកគ្នាយ៉ាងដូច្នោះថា៖

« ពួកយើងបានបែកគ្នាមួយរយៈហើយ បញ្ហាមកពីមិនសូវចុះសម្រុងគ្នា ប៉ុន្តែខ្ញុំមិនចង់និយាយថាអ្នកណាជាអ្នកសុំបែកមុននោះទេ ព្រោះគ្រប់យ៉ាងបានបញ្ចប់ហើយ។ តាមពិតទៅការបែកគ្នាលើកនេះខ្ញុំពិតជាសោកស្តាយណាស់ ស្តាយពេលវេលាល្អៗរបស់ពួកយើងទាំងពីរ ជាពេលវេលាមួយដែលមានក្តីសុខ។ ពួកយើងធ្លាប់ព្យាយាមកែប្រែខ្លួនឯងមុនពេលបែកគ្នា តែយ៉ាងណាក៏ដោយខ្ញុំគោរពតាមការសម្រេចចិត្តរបស់នាង ព្រោះជាសង្សារនឹងគ្នា ប្រសិនបើមានអ្នកណាម្នាក់ចង់បញ្ចប់ក្តីស្រលាញ់ យើងក៏ត្រូវធ្វើតាម ទោះបីព្យាយាមយ៉ាងណាក៏គ្មានប្រយោជន៍ដែរ។

បើសួរថា បែកគ្នាហើយអាចធ្វើជាមិត្តភក្តិបានឬទេ? ចំណុចខ្ញុំឆ្លើយមិនបានដូចគ្នា ព្រោះតាំងពីបែកគ្នាមកដល់ពេលនេះ យើងមិនទាន់បាននិយាយគ្នាទៀតទេ ហើយក៏មិនដឹងថានឹងរាប់អានគ្នាជាមិត្តបានឬក៏អត់ដែរ។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ពួកយើងបែកគ្នាមិនមែនមកពីបញ្ហាជនទីបីនោះទេ»។

ទោះបីជានេះរឿងដ៏សោកសៅនៅក្នុងចិត្តរបស់Newក៏ពិតមែន ប៉ុន្តែលោកបានជ្រើសរើសការចេញមុខបកស្រាយការពិត ដើម្បីកុំឲ្យហ្វេនៗមានការយល់ច្រឡំតទៅទៀត៕

New Chaiyapol
New និងអតីតមិត្តស្រី
New និងអតីតមិត្តស្រី
New និងអតីតមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]