កូរ៉េខាងត្បូង ៖ អ្នកគាំទ្ររបស់ Kai សមាជិកក្រុម EXO ប្រាកដជាបានដឹងយ៉ាងច្បាស់ថា លោកមិនត្រឹមតែមានភាពប៉ិនប្រសព្វ ក្នុងការសម្ដែងក្បាច់រាំ នៅលើឆាកប៉ុណ្ណោះទេ លោកថែមទាំងមានចំណូលចិត្តលើក្មេងៗ ជាអនាគតប៉ាៗ ដ៏អស្ចារ្យ ដែលនារីៗគ្រប់រូប ប្រាថ្នាចង់បានទៀតផង។

គួរបញ្ជាក់ផងដែរថា កាលច្រើនឆ្នាំ ២០១៥ Kai និងក្មេងប្រុសម្នាក់ ដែលមានឈ្មោះថា Taeoh បានបង្ហាញខ្លួន នៅក្នុងកម្មវិធី Oh! My Baby ជាមួយគ្នាជាលើកដំបូង។

អ្វីដែលកាន់តែពិសេសបំផុតនោះគឺ ក្មេងប្រុស Taeoh គឺពិតជាមានមុខមាត់ ស្រដៀងគ្នានឹង Kai យ៉ាងខ្លាំង។ បើបូករួមទាំងសកម្មភាព និងភាពស្និទ្ធស្នាលរបស់ពួកគេទាំងពីរ កាន់តែធ្វើឲ្យអ្នកគាំទ្រ អត់មិនគិតមិនបានថា Kai ពិតជាសាកសម ជាឪពុករបស់ Taeoh ជាទីបំផុត។

ប៉ុន្មានឆ្នាំកន្លងផុតទៅ អ្នកគាំទ្រមិនបានឃើញ សកម្មភាពរួមគ្នារបស់ពួកគេទាំងពីរ ទៀតឡើយ។

ប៉ុន្តែថ្មីៗនេះ នៅពេលដែល Kai បានបង្ហោះរូបភាព ជាច្រើនសន្លឹក ជាមួយនឹងក្មួយៗរបស់លោក ស្រាប់តែគណនីផ្លូវការរបស់ក្រុមគ្រួសារ Taeoh បានធ្វើការឆ្លើយនៅក្នុងរូបនោះថា ៖

«Taeoh បាននិយាយថា Taeoh នឹកបងប្រុសខ្លាំងណាស់»។

ភ្លាមៗនោះ Kai ក៏បានឆ្លើយតបទៅវិញថា ៖

«ពិតឬ?? បងប្រុសម្នាក់នេះ នឹងទៅលេង Taeoh ឆាប់ៗនេះហើយ»។

ការឆ្លើយតបរបស់ពួកគេ ធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើបចិត្ត ចង់ឃើញសកម្មភាពដ៏រីករាយ របស់ពួកគេទាំង២ ជាថ្មីម្ដងទៀត។ ម៉្យាងពេលនេះ Taeoh ក៏ធំពេញរូបពេញរាង ជាងមុនឆ្ងាយហើយ។ មិនគួរឲ្យជឿថា ក្មេងប្រុសតូចម្នាក់នេះ នៅតែចងចាំអារម្មណ៍ល្អៗ ខណៈពេលថតកម្មវិធីជាមួយ Kai កាលពីប៉ុន្មានឆ្នាំមុន បានយ៉ាងល្អថ្នាក់នេះសោះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Kai
រូបភាព Kai
រូបភាព Kai និង Taeoh
រូបភាព Kai និង Taeoh
រូបភាព Kai និង Taeoh
រូបភាព Taeoh បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]