ចិន៖ កាលពីម្សិលមិញនេះ សាលិ កុមារាដែលចេះ១៥ភាសា ល្បីទូទាំងពិភពលោក បានទៅដល់ទឹកដីប្រទេសចិនហើយ ដោយគ្រាន់តែប្អូនទៅដល់ទីនោះភ្លាម គេសង្កេតឃើញថា មានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនចិន។

តួយ៉ាង ផ្អែកតាមសារព័ត៌មានប្រទេសចិន បានឲ្យដឹងថាសម្រាប់ថ្ងៃនេះវិញ សាលិ បានទៅសាលាចិនដែលខ្លួនត្រូវសិក្សាបន្ត ដើម្បីមើលពីទីកន្លែង និងរបៀបរបបនៃការសិក្សារបស់ជនជាតិចិនផងដែរ។

ជាពិសេសនោះ ផ្អែកតាមប្រភពបន្ថែមបានឲ្យឃើញទៀតថា នៅពេលដែល សាលិ មកដល់សាលារៀនប្រទេសចិនភ្លាម គឺមានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់គ្រូបង្រៀន ក៏ដូចជាសិស្សសាលា ហើយថែមទាំងមានអ្នកកាសែតចាំថត និងសម្ភាសន៍រូបប្អូនយ៉ាងច្រើនថែមទៀតផង។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា សាលិ ពិតជាក្មេងប្រុសដែលមានសំណាងខ្លាំងមែនទែន ដែលអាចទៅសិក្សានៅប្រទេសចិនទាំងវ័យក្មេងបែបនេះ។ ឯចំណែកមហាជន ក្រោយពីឃើញបែបនេះ ក៏សង្ឃឹមថា ប្អូនសាលិ នឹងខិតខំសិក្សាឲ្យជោគជ័យ ដើម្បីយកចំណេះដឹង និងកិត្តិយសមកជូន គ្រួសារក៏ដូចជាប្រទេសកម្ពុជាវិញផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

សាលិ នៅសាលាប្រទេសចិន
សាលិ នៅសាលាប្រទេសចិន
សាលិ នៅសាលាប្រទេសចិន
សាលិ នៅសាលាប្រទេសចិន
សាលិ នៅសាលាប្រទេសចិន
សាលិ និងប្អូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]