ភ្នំពេញ៖ រឿន ណាត ជាតារាសម្ដែង​ និងបង្ហាញម៉ូត ដែលកំពុងមានទីផ្សារខ្លាំង ក្រោយពីរូបនាងបាន ចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាល ពិភពលោករួចមក។ តារាបង្ហាញម៉ូតរូបនេះ បានទាក់ទាញការចាប់អារម្មណ៏ ពីប្រិយមិត្តតាមរយៈ មុខមាត់ដ៏ស្រស់ស្អាត និងរូបរាងកាយដ៏ស្រឡូនផងដែរ។

ម៉្យាងទៀតមួយរយៈនេះ នាងមានប្រជាប្រិយភាពខ្លាំង ដោយទទួលបានការងារសិល្បៈជាច្រើន ដែលអាចឲ្យតារារូបនេះ រកចំណូលសម្រាប់ផ្គត់ផ្គង់ ក្រុមគ្រួសារបានច្រើន។ ប៉ុន្តែ ស្របពេលដែលកំពុងទទួលបាន ភាពជោគជ័យខ្លាំងបែបនះ ស្រាប់តែ រឿន ណាត បានជួបនូវរឿងរ៉ាវគួរឲ្យសោកស្ដាយមួយ ដែលនឹកស្មានមិនដល់។

កាលពីមុននេះបន្តិច តារាសម្បុរស្រអែមរូបនេះ បានបង្ហោះនូវរូបភាពមួយសន្លឹក ដែលបង្ហាញថា លោកយាយជាទីស្រលាញ់របស់គេ បានលាចាកឆ្ងាយ លែងត្រឡប់ក្រោយមករករូបគេ និងក្រុមគ្រួសារហើយ ដោយសារតែភាពជរា ដែលធ្វើឲ្យ រឿន ណាត មានទុក្ខសោកយ៉ាងធំក្រៃលែង។

លើសពីនេះ តាមរយៈរូបថតមួយសន្លឹកនោះ គេឃើញរឿន ណាត ប្រកបដោយទឹកមុខសោកសៅយ៉ាងខ្លាំង និង អមដោយការសរសេរថា« សូមឲ្យលោកយាយទៅដល់សុគតិភព»។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យមហាជនរាល់គ្នា មានការខមមិនចូលរួមរំលែកទុក្ខជាច្រើន៕

ទឹកមុខដ៏សោកសៅរបស់ រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត