អត្ថបទនេះនាំមកនូវវីដេអូ បង្ហាញពីសកម្មភាពស្មោកគ្រោក នៃបុរសមួយចំនួននៅតាមកន្លែងសាធារណ។ ក្នុងវីដេអូទីមួយ ក្នុងផ្សាទំនើបមួយនៅសហរដ្ឋអាមេរិក បុរសម្នាក់គ្មានការងារធ្វើដើរថត ខោក្នុងរបស់នារីៗ ដែលកំពុង ឱនពិនិត្យទំនិញ។ ក្នុងវីដេអួបុរសនោះតាមលួចថតនារីម្នាក់ ដល់ទៅពីរដង ។ ជននោះ ត្រូវបានប៉ូលីសចាប់ខ្លួន និង ចោទពីទង្វើ មិនសមរម្យ និង បៀតបៀនកេរ្តិ៍ខ្មាស់នារីៗ ។ បុរសនោះបានប្រាប់ថា ខ្លួនមានប្រពន្ធ និង កូនមួយ។

ក្នុងវីដេអូទីពីរ បុរសម្នាក់ធ្វើសកម្មភាពប្រើកាមេរ៉ាទូរស័ព្ទដៃ លួចថត ក្រោមសំពត់ខ្លីនារីម្នាក់ក្នុងហាងខោអាវមួយ ក្នុងរដ្ឋ មីស៊ូរី សហរដ្ឋអាមេរិក ។ នេះមិនមែនជាលើកទីមួយទេ ដែលបុរសនោះបានធ្វើសកម្មភាពបែបនេះ ។ បុរសនេះបាន សារភាពប្រាប់ប៉ូលីស នៅពេលចាប់ខ្លួនថា បានលួចថត នារីជាច្រើនមកហើយ។

ក្នុងវីដេអូទីបី ប៉ូលីសម្នាក់លួចប្រើកាមេរ៉ាក្នុងឡានប៉ូលីស ថតនារីៗដែលពាក់ ប៊ីគីនី និង ងូតទឹក នៅកន្លែងកំសាន្ត ឆ្នេរមួយនៅសហរដ្ឋអាមេរិក ។ ប៉ូលីសនោះត្រូវបានបណ្ដេញចេញពីការងារ។

ក្នុងរូបទីបួន បុរសម្នាក់លួចយកកញ្ចក់ក្នុង ផ្សាទំនើបមួយ មកលួចឆ្លុះមើល ពីក្រោមសំពត់ខ្លីនារីៗដែលកំពុង ពិនិត្យទំនិញ។ អ្នកគ្រប់គ្រងផ្សា ប្រើកាមេរ៉ាផ្ដោតលើជននោះពីដើមដល់ចប់ រួចប្ដឹងប៉ូលីស ឱ្យចាប់ ។ ប៉ូលីសបានប្រើ រូបភាពថតបានតាមកាមេរ៉ាជាភស្តុតាងដើម្បីចោទបុរសនោះពីទង្វើមិន សមរម្យលើនារីភេទ។

សូមប្រិយមិត្តអ្នកអាននារីៗ ប្រយ័ត្នខ្លួនក្នុងផ្សានានានៅប្រទេសកម្ពុជា ។ តើប្រិយមិត្តគិតថាសកម្មភាពទាំងនេះ អាចកើតមាននៅប្រទេសកម្ពុជាដែលឬទេ?

វីដេអូ ១

វីដេអូ្ ២

វីដេអូ ៣

វីដេអូ ៤

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]