រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​មុខ​ចម្លែក​នាយ ច​យ កំពុង​រង់ចាំ​ការ​ចាប់កំណើត​កូនប្រុស​លើក​ដំបូង​របស់​ខ្លួន​យ៉ាង អន្ទះសារ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន​។ រហូត​មក​ដល់​ពេល​នេះ​ភរិយា​នាយ ច​យ កំពុង​ពពោះ​កូនប្រុស​នៅ​ក្នុង​ផ្ទៃ​ប្រមាណ​ជា​៥​ខែ​ហើយ​។

ភរិយា​របស់​នាយ​កំពុង​ថែរក្សា​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ ភរិយា​នាយ ច​យ បាន​អះះ​អាង​ថា ចាប់តាំងពី​មាន​ផ្ទៃពោះ​មក​ស្វាមី​របស់​ខ្លួន​ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ ។ នាង​បញ្ជាក់​ថា ក្នុង​ពេល​ដែល​កាន់តែ​កៀក​ដល់​ថ្ងៃ​សម្រាល​នាយ ច​យ រឹតតែ​អន្ទះសារ​ចង់​ឃើញ​មុខ​កូនប្រុស​លើក​ដំបូង ដែល​នឹង​ចាប់កំណើត​ឃើញ​ពន្លឺ​ថ្ងៃ​។

តំណក់ឈាម​លើក​ដំបូង​របស់​នាយ ច​យ និង​ភរិយា​នា​ពេល​នេះ​ក៏​បាន​ទទួល​ការ​អបអរសាទរ​យ៉ាង​ខ្លាំង​ផង​ដែរ ពី​សំណាក់​ប្រិ​យ​មិត្ត​គាំទ្រ និង​អ្នកសិល្បៈ​ដូច​គ្នា​។

ចំណងដៃ​កូនប្រុស​នាយ​ពេល​នេះ គឺជា​ការ​រឹតចំណង​អាពាហ៍ពិពាហ៍​របស់​នាយ ច​យ និង​ភរិយា កាន់តែ​មាន​ភាព​ផ្អែមល្ហែម និង​កាន់តែ​រឹង​មាំ​ថែម​មួយ​កម្រិត​ទៀត​។

គួរ​រំលឹក​ថា តារា​កំប្លែង​លោក ភិ​ច សែ ហៅ​នាយ ច​យ បាន​សម្រេច​រៀប​ការ​ជាមួយ​នាង ប៉ិ​ប ក្វា​ន់​ឌី ជា​កូន​អ្នក​ខេត្តពោធិ៍សាត់ មានការ​ងារ​ជា​ជាង​សម្អាងការ កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ ២០១៨ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចយ