បរទេស៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រវាង Liverpool និង Spurs នឹងត្រូវរៀបចំឡើងនាថ្ងៃទី ២ ខែមិថុនាខាងមុខនេះ នាកីឡដ្ឋាន Wanda Metropolitano ប្រទេសអេស្ប៉ាញ។ ដោយឡែក ថ្ងៃនេះក្រុមកាងារកីឡា “ខ្មែរឡូត” សូមណែនាំអាជ្ញាកណ្តាលកាត់សេចក្តី សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំនេះមកឱ្យប្រិយមិត្តបានស្គាល់។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League

លោក Damir Skomina សញ្ជាតិស្លូវេនៀ គឺជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលនេះ។ លោក Skomina នេះហើយ ដែលជាអាជ្ញាកណ្តាលកាត់សេចក្តីផ្តល់បាល់ពិន័យ ១១ម៉ែត្រឱ្យ Manchester United ទម្លាក់ក្រុម PSG នាវគ្គ ១៦ក្រុមចុងក្រោយ។ ក្រៅពីការប្រកួតដ៏សំខាន់ខាងលើ អាជ្ញាកណ្តាលវ័យ ៤២ឆ្នាំរូបនេះ ក៏ធ្លាប់កាត់សេចក្តីការប្រកួតសំខាន់ជាច្រើនរួមមាន ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League រវាង Manchester United ទល់នឹង Ajax ក៏ដូចជាការប្រកួត UEFA Super Cup រវាង Atletico Madrid ទល់នឹង Chelsea កាលពីប្រាំឆ្នាំមុនទៀតផង។

លោក Damir Skomina
លោក Damir Skomina កាត់សេចក្តីប្រកួត Liverpool និង Napoli

ដោយឡែកចំពោះរដូវកាលនេះ លោក Damir Skomina ក៏បំពេញតួនាទីនៅ Champions League បាន ៤ប្រកួតផងដែរ បូករួមទាំងការប្រកួតដ៏សំខាន់ដែល Liverpool យកឈ្នះ Napoli ១-០ ឡើងមកកាន់វគ្គ ១៦ក្រុមចុងក្រោយ។ ដោយឡែកសម្រាប់អាជ្ញាកណ្តាលខ្សែបន្ទាត់រួមមានលោក Jure Praprotnik និងលោក Robert Vukan ព្រមទាំងលោក Antonio Mateu Lahoz ជាមន្រ្តីជំនួយការអាជ្ញាកណ្តាលទី៤៕

លោក Damir Skomina កាត់សេចក្តីប្រកួត Real Madrid និង Ajax
លោក Damir Skomina កាត់សេចក្តីប្រកួត PSG និង Man UTD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]