ភ្នំពេញ៖ ប្អូនប្រុសរបស់តារាពហុជំនាញ អ្នកនាងខាត់ សុឃីម លោកខាត់ ចំរើន កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងឡើងមិនចាញ់បងស្រី ក្រោយមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ រកពេលសម្រាកមិនចង់បាន។

ដោយសារតែចង់ឲ្យក្តីប្រាថ្នាក្លាយជាការពិត តារាប្រុសរូបនេះបានធ្វើការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ធ្វើការងារសិល្បៈផង និងមុខរបររកស៊ីផ្ទាល់ខ្លួនផង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកក៏ ត្រូវបានបងស្រីជាទីស្រលាញ់របស់ខ្លួន សរសើរពេញៗមាត់ ជាមួយនឹងការខិតខំរបស់ខ្លួន។

ដោយក្នុងនោះលោកបានតស៊ូ រហូតទទួលបានកាដូដ៏រីករាយ ធ្វើផ្ទះវីឡាដ៏ធំស្កឹមស្កៃ ជូនភរិយាជាទីស្រលាញ់ និងកូនៗរបស់ខ្លួន ដើម្បីរស់នៅ។ ជាមួយគ្នានេះក្រោយពីបានឃើញបែបនេះ ទឹកចិត្តបងស្រីក៏បានបង្ហាញអារម្មណ៍រំភើបចំពោះលោកយ៉ាងដូច្នោះថា៖«ទីបំផុតឯងធ្វើផ្ទះ ឲ្យប្រពន្ធកូនឯងបាននៅហើយ(អាប្អូន ខាត់ចំរើន តន្រ្តីសម័យនិងបុរាណ ល្អណាស់) បងជូនពរឲ្យឯង រកស៊ីមានមាន បាន បាន ទុក ទុក ក្នុង ធនាគារ លុយៗៗៗ»។

ទន្ទឹមនឹងភាពជោគជ័យរបស់តារាប្រុសរូបនេះ មិនត្រឹមធ្វើឲ្យបងស្រីពេញចិត្តសរសើរដល់លោកនោះទេ បណ្តាអ្នកគាំទ្រមួយចំនួនពិតជារំភើប និងសប្បាយចិត្តចំពោះលោកយ៉ាងខ្លាំង ដែលជាមេគ្រួសារដ៏ល្អសម្រាប់ប្រពន្ធកូនយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ខាត់ ចំរើន និងបងស្រី
ខាត់ ចំរើន និងបងស្រី
ខាត់ ចំរើន និងបងស្រី
ខាត់ ចំរើន និងគ្រួសារ
ខាត់ ចំរើន និងគ្រួសារ
ខាត់ ចំរើន និងគ្រួសារពេលឡើងផ្ទះ
ខាត់ ចំរើន និងគ្រួសារពេលឡើងផ្ទះ
ផ្ទះថ្មីរបស់ខាត់ ចំរើន
ផ្ទះថ្មីរបស់ខាត់ ចំរើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ ចំរើន