កូរ៉េខាងត្បូង៖ ថ្មីៗនេះផលិតកម្មSM Entertainment បានទម្លាក់រូបភាពការប្រគំតន្រ្តីនៅប្រទេសជប៉ុន ដោយរៀបចំឡើងរយៈពេល៣ថ្ងៃជាប់គ្នា ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែសីហាខាងមុខនេះ។

ប៉ុន្តែអ្វីដេលធ្វើឲ្យហ្វេនៗចាប់អារម្មណ៍នោះគឺ នៅក្នុងរូបភាពផ្សព្វផ្សាយស្រាប់តែលេចវត្តមានសមាជិកទាំង៤របស់ f(x)។ ក្រោយពីបានឃើញបែបនេះគ្រប់គ្នាសន្និដ្ឋាននឹងអាចមានឱកាសបានឃើញ ការសម្តែងរបស់ក្រុមចម្រៀងនេះម្តងទៀត បន្ទាប់ពីពួកគេបានស្ងាត់ពីវិស័យសិល្បៈជិត៣ឆ្នាំ។

គួររំលឹកផងដែរថាf(x) ជាក្រុមចម្រៀងកូរ៉េដែលជ្រកនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មSM Entertainment។ ដំបូងក្រុមចម្រៀងនេះ មានសមាជិក៥នាក់ដូចជា Krystal Sulli Amber Victoria និង Luna។ ក្រោយមកនៅក្នុងឆ្នាំ២០១៥ សមាជិកមួយរូបSulli បានសម្រេចចិត្តចាកចេញពីក្រុម។ដោយបច្ចុប្បន្នក្រុមចម្រៀង f(x) នៅសល់សមាជិកត្រឹមតែ៤រូបប៉ុណ្ណោះ៕

ក្រុមចម្រៀង f(x)
ក្រុមចម្រៀង f(x)
ក្រុមចម្រៀង f(x)
ក្រុមចម្រៀង f(x)
ក្រុមចម្រៀង f(x) ពេលសមាជីក៥នាក់
រូបភាពការប្រគំតន្ត្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]