ខេត្តបាត់ដំបង ៖ ក្រោយពីទទួលដំណឹងពីកូនស្រីភ្លាម ឪពុកម្តាយក៏​បាននាំកូន​ទៅដាក់ពាក្យបណ្តឹង​ប្តឹង​​ចាប់​បុរស​​​ម្នាក់ ដែលប៉ុនប៉ងចាប់​រំលោភ​នាង​ តែមិនបានសម្រេចត្រូវនាងរត់គេចបាន​ ហេតុ​ការណ៍​កើតឡើង​កាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី​១២ ឧសភា ស្ថិតត្រង់ចំណុច​ភូមិអញ្ចាញ សង្កាត​់អូរចា ក្រុងបាត់ដំបង ខណៈ​ពេល​កំពុង​ដើរតាមផ្លូវ​​តែម្នាក់ឯង ។

សេចក្តីរាយការណ៍បន្តថា ជន​សង្ស័យខាងលើ ត្រូវសមត្ថកិច្ច​ចុះឃាត់ខ្លួន ​ឈ្មោះ ​រឿ​ន វិ​ន អាយុ​៣១​ឆ្នាំ មានទីលំនៅ​ក្នុងភូមិកើតហេតុ រីឯនារីរងគ្រោះ​មានអាយុ១៨ឆ្នាំ​ ។

បើតាមការ​រៀបរាប់នារីរងគ្រោះប​ឱ្យសមត្ថកិច្ចដឹងថា នៅវេលាម៉ោងកើតហេតុនោះ​ គឺ​ពេលដែលនាង​​កំពុង​ដើរ​តែម្នាក់ឯងបាន​ជួបបុរសរូប​នោះ ក៏​ស្រាប់តែដើរចូល​មកចាប់លូកលាន់ និង​​ឱប​ថើប​នាង​យ៉ាង​កំរោល ។ នាងបន្តថា ប៉ុន្តែ​ពេលនោះ នាងខំប្រឹងរើបំរះទាល់តែរត់ចេញពីបុរសនោះ ហើយ​រត់មកផ្ទះ​យក​រឿងរ៉ាវមកប្រាប់អ្នកផ្ទះភ្លាម​តែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុងសាកសួរ និងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការ​ទៅតាមនីតិវិធី ។​​​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]