ថៃ៖ តារាសម្តែងស្រីល្បីឈ្មោះ Min Pechaya នឹងមានវត្តមានសម្តែងនៅក្នុងខ្សែភាពយន្ត «Double Action Mission Legend Siam» ដែលចូលរួមសហការផលិត រវាងប្រទេសចិន-ថៃ ហើយខ្សែភាពយន្តនេះជាប្រភេទវាយប្រហារ និងផ្សងព្រេង។

កាន់តែពិសេសជាងនេះទៅទៀត នេះជាខ្សែភាពយន្តដំបូងដែល Minសម្តែង ហើយចំណាយទុនក្នុងការផលិតរហូតទៅដល់ជាង ៣០លានដុល្លារអាមេរិក ច្រើនជាងរឿងដែលនាងធ្លាប់សម្តែងពីមុនមកទ្វេដង។ ជាមួយអារម្មណ៍ដ៏រំភើបនេះMin បាននិយាយរៀបរាប់យ៉ាងដូច្នោះថា៖

«ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលអ្នកផលិតរឿងបានជ្រើសខ្ញុំធ្វើជាតួឯក ព្រោះនេះរឿងប្រភេទវាយប្រហារ ហើយខ្ញុំក៏មិនសូវបានលេងរឿងប្រភេទនេះពីមុនមកដែរ។ខ្ញុំបានទៅរៀនបន្ថែមទាំងការវាយ និងភាសាជាដើម ព្រោះចង់ឲ្យរឿងពោរពេញទៅដោយគុណភាព។

ក្នុងរឿងខ្ញុំត្រូវសម្តែងជាមួយតារាចិនពីររូបគឺលោក Eric Miao និងលោកZhang Jing ហើយពួកគាត់ទាំងពីររួសរាយជាមួយខ្ញុំណាស់ ថែមទាំងជួយប្រាប់តិចនិចសម្តែងខ្លះៗមកខ្ញុំទៀតផង។ ទៀតសោតខ្ញុំបានសួរទៅក្រុមការងារចិនថា ហេតុអ្វីបានជាជ្រើសរើសខ្ញុំធ្វើជាតួស្រី? ពួកគាត់បានឆ្លើយថា ចូលចិត្តស្នាដៃការសម្តែងរបស់ខ្ញុំ»។

គួរបញ្ជាក់ផងដែរថា ក្រោយខ្សែភាពយន្តនេះបញ្ចប់ការថតរួចរាល់ នឹងត្រូវដាក់បញ្ចាំងនៅជាង១ពាន់រោងកុននៅទូទាំងប្រទេសចិន និងតាមបណ្តាប្រទេសដទៃទៀត៕

Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]