អាមេរិក ៖ កាលពីយប់ថ្ងៃទី ១៤ ម្សិលមិញនេះ តារាចម្រៀងវ័យ ២៦ឆ្នាំ Selena Gomez ទើបតែបានបង្ហាញខ្លួន នៅក្នុងកម្មវិធី Cannes Film Festival ដ៏ធំប្រចាំឆ្នាំ ជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌សដ៏ស្រស់ស្អាត។

រ៉ូបពណ៌សដ៏សិចស៊ីម៉ាក Louis Vuitton ជាមួយត្បូងពេជ្រ Bulgari ដែលនៅនឹងករបស់នាង ធ្វើឲ្យ Selena Gomez មើលទៅកាន់តែលេចធ្លោ ដោយនាងបានជ្រើសរើសយក ការតុបតែងមុខបែបធម្មជាតិ ប៉ុន្តែលេងស្ទីលបបូរមាត់ ពណ៌ក្រហមឆ្អៅ។

នេះបើតាមការសង្កេតមើល តាមរយៈស្នាមញញឹម ដ៏រីករាយរបស់នាង ដែលបង្ហាញនៅក្នុងកម្មវិធី ធ្វើឲ្យអ្នកគាំទ្រជាច្រើនគិតថា សុខភាពផ្លូវចិត្តរបស់នាង មើលទៅដូចជាបានធូរស្បើយច្រើនហើយ។ ប៉ុន្តែនៅលើផ្ទៃមុខរបស់នាង នៅតែមានស្នាមមុនរោលតូចៗ ដែលធ្វើឲ្យមនុស្សមួយចំនួនតូចគិតថា វាកើតឡើងព្រោះតែ Selena សម្រាកមិនបានគ្រប់គ្រាន់ទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ មួយរយៈក្រោយមកនេះ គេសង្កេតឃើញថា តារាស្រីរូបនេះបានបង្ហោះរូបភាព នៅក្នុងបណ្ដាញអ៊ីនធើណែត បង្ហាញពីសកម្មភាពជាច្រើន ជាមួយនឹងស្នាមញញឹម ជាហេតុធ្វើឲ្យអ្នកគាំទ្រ អស់ក្ដីបារម្ភបានមួយកម្រិត៕

ចង់ដឹងថា តើ Selena ស្រស់ស្អាតប៉ុណ្ណា ពេលទៅចូលរួមក្នុងកម្មវិធី Cannes Film Festival?

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Selena
រូបភាព Selena
រូបភាព Selena
រូបភាព Selena
រូបភាព Selena
រូបភាព Selena
រូបភាព Selena
រូបភាព Selena
រូបភាព Selena
រូបភាព Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]