បរទេស៖ មួយរយៈចុងក្រោយនេះ អតីតសមាជិក SNSD នាង Jessica ហាក់មានភាពស្ងប់ស្ងាត់ពីសិល្បៈខ្លាំងមែនទែន ក៏ប៉ុន្តែនាងនៅតែទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្ររបស់ខ្លួនដដែល។

តួយ៉ាង កាលពីថ្មីៗនេះ នាង Jessica បានពញ្ញាក់អារម្មណ៍របស់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយនាង បានបង្ហាញវត្តមានក្នុងកម្មវិធីបរទេសមួយមានឈ្មោះថា Cannes 2019 Film Festival ដែលជាកម្មវិធីក្រាលព្រំក្រហមដោយមានការចូលរួម ពីសំណាក់តារាសម្តែងបរទេសល្បីៗជាច្រើន។

យ៉ាងណាមិញ សម្រាប់ការចូលរួមកម្មវីធីនេះដែរ អ្នកគាំទ្រពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញសម្រស់របស់នាងជាមួយរ៉ូបដូចព្រះនាង ព្រោះថាបើទោះជានាងបាត់មុខអស់មួយរយៈក្តី ក៏ប៉ុន្តែនាងនៅតែមានសម្រស់ស្រស់ស្អាត និងអាចរក្សាដំណែងដែលអ្នកគាំទ្រដាក់ឈ្មោះឲ្យថាជា “ព្រះនាងព្រិលទឹកកក” ដដែល។

ទោះជាយ៉ាងណាក្តី បើទោះជាសម្រស់ Jessica ស្រស់ស្អាតខ្លាំងជាមួយរ៉ូបមួយក្តី ក៏ប៉ុន្តែគេសង្កេតថា នាងហាក់មានផលវិបាកខ្លាំង ក្នុងការដើរនៅក្នុងកម្មវិធីនោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Jessica
Jessica
Jessica
Jessica
Jessica
Jessica

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]