ថៃ៖ តារាសម្ដែងស្រីដ៏ល្បីឈ្មោះ ប្រចាំប្រទេសថៃ Chompoo Araya កំពុងមានការមមាញឹកយ៉ាងខ្លាំង ក្នុងជីវិតផ្ទាល់ខ្លួន ដោយត្រូវបំពេញតួនាទី ជាមេផ្ទះល្អម្នាក់ ព្រមទាំងមានភាពរវល់ខ្លាំង ក្នុងការងារជាអ្នកសិល្បៈផងដែរ។

គួរបញ្ជាក់ថា Chompoo Araya បានរៀបការជាមួយ អ្នកជំនួញដ៏ល្បីមួយរូប​ បានរយៈពេល៤ឆ្នាំហើយ ដោយបានកូនប្រុសភ្លោះ គួរឲ្យស្រលាញ់ទៀតផង។ ចំពោះជីវិតប្រចាំថ្ងៃ របស់តារារូបនេះ​វិញ គឹមានភាពហឺុហាខ្លាំង ដោយតែងតែមានដំណើរកម្សាន្តទៅក្រៅប្រទេសជាច្រើន។ ជាពិសេស Chompoo Araya ត្រូវបានអ្នកគាំទ្រហៅថា រាជនីសម្រស់ទៀតផង​ តាមរយៈស្ទាយ៏លេងខ្លួនប្លែកៗរបស់នាង។

ប៉ុន្តែ បើទោះបីជា Chompoo មានគ្រួសារនិងកូនក៏ពិតមែន តែសម្រស់របស់នាងមិនមានការប្រែប្រួលនោះទេ កាន់តែស្រស់ស្អាតជាលំដាប់។ជាក់ស្ដែង កាលពីកម្មវិធី Cannes Film អ្នកនាងChompoo បានបង្កភាពភ្ញាក់ផ្អើលខ្លាំង តាមរយៈសម្រស់ដ៏ស្រស់ស្អាត ល្អឥតខ្ចោះរបស់នាង គ្រងក្នុងរ៉ូបពណ៌ស្វាយ ដើរលើព្រំក្រហម ដែលមើលទៅដូចជា ព្រះនាងក្នុងរឿងនិទាន និងមានការផាត់មុខបែបស្រាលៗ ដែលឃើញហើយគួរឲ្យចង់គយគន់។ 

អ្វីដែលរឹតតែធ្វើឲ្យប្រិយមិត្តទូទៅ ចាប់អារម្មណ៏ខ្លាំងនោះគឺChompoo បានពាក់គ្រឿងអលង្ការ របស់ប្រេ៊នដ៏ល្បីឈ្មោះChopard ដែលគិតសរុបទាំងរ៉ូបពណ៌ស្វាយនោះ មានតម្លៃរហូតដល់ទៅ ៤០លានបាត បើគិតជាលុយដុល្លារគឺ ប្រហែល១លានដុល្លារឯណោះ ហេតុនេះហើយ ទើបធ្វើឲ្យតារាថៃរូបនេះ មានភាពទាក់ទាញ និងប្លែកពីគេបែបនេះ៕

Chompoo Araya ក្នុងកម្មវិធីCannes Film
Chompoo Araya ក្នុងកម្មវិធីCannes Film
Chompoo Araya ក្នុងកម្មវិធីCannes Film
Chompoo Araya ក្នុងកម្មវិធីCannes Film
Chompoo Araya ក្នុងកម្មវិធីCannes Film
Chompoo Araya
Chompoo Araya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]