កូរ៉េខាងត្បូង ៖ ចាប់តាំងពីពេលបង្ហាញខ្លួនដំបូង ជាសមាជិកក្រុម Wanna One Park Jihoon ត្រូវបានគេស្គាល់ថា ជាសមាជិកក្រុម ដែលមានមុខមាត់ គួរឲ្យក្នាញ់ជាងគេ ដោយសារតែរូបលោក មានថ្ពាល់ប៉ោងៗ គួរឲ្យស្រលាញ់ ដូចជាកូនក្មេង។

ប៉ុន្តែតាំងពីពេលដែល Wanna One បំបែកក្រុមមក អ្នកគាំទ្រជាច្រើន ចាប់ផ្ដើមមើលឃើញពី ការប្រែប្រួលរបស់ Jihoon ដែលមើលទៅកាន់តែ ស្រស់សង្ហា ពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយសារតែ Jihoon ស្ថិតក្នុងវ័យកំពុងលូតលាស់ នេះអាចមកពីបម្រែបម្រួលនៃ រូបរាងកាយ របស់ក្មេងប្រុសកម្លោះ។ ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះគឺ Jihoon មើលទៅស្រកទម្ងន់ច្រើន។ 

ពីមួយថ្ងៃទៅមួយថ្ងៃ ថ្ពាល់ប៉ោងៗរបស់ Jihoon ក៏ប្រែទៅជាទម្រង់មុខស្រស់សង្ហា បែបជាកម្លោះពេញវ័យ កាន់តែទាក់ទាញចិត្ត មើលយ៉ាងណាក៏មិនដូច កូនក្មេងដែលគួរឲ្យក្នាញ់ ដូចកាលពីមុនឡើយ៕

ចង់ដឹងថា តើ Park Jihoon មានភាពប្រែប្រួល យ៉ាងណាខ្លះនោះ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព​ Park Jihoon
រូបភាព​ Park Jihoon
រូបភាព​ Park Jihoon
រូបភាព​ Park Jihoon
រូបភាព​ Park Jihoon
រូបភាព​ Park Jihoon
រូបភាព​ Park Jihoon
រូបភាព​ Park Jihoon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]