ភ្នំពេញ៖ ប្រិយមិត្តដែលធ្លាប់បានតាមដានរឿងភាគខ្មែរដ៏ពេញនិយម រឿង«ភ្លើង» ប្រាកដជាបានស្គាល់ តារាសម្តែងប្រុសវ័យក្មេងដ៏មានប្រជាប្រិយភាព តួឈ្មោះ នាយឌឺម ដែលមានសមត្ថភាពសម្តែងខ្លាំង គួរឲ្យសរសើរ បូករួមនឹងសម្រស់ស្រស់សង្ហាយ៉ាងគួរឲ្យសរសើរ។

ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានការភ្ញាក់ផ្អើល និងក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង ក្រោយតារាប្រុសរូបនេះបានធ្វើការ បង្ហោះនូវការតស៊ូរបស់ខ្លួន ដែលខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ ដើម្បីក្រុមគ្រួសារពីរនៅផ្ទះឈើលំបាក ប្រែជារស់នៅយ៉ាងល្អក្នុងផ្ទះធំស្កឹមស្កៃ ដែលជាកម្លាំងញើសឈាម

បន្ថែមពីនេះលោកបានភ្ជាប់ជាមួយនឹងសារមួយយ៉ាងដូច្នោះថា៖«ញុំកើតក្នុងគ្រួសារក្រីក្រ តែវាមិនមែនជាឧបសគ្គសម្រាប់...! អរគុណទេវតា បុណ្យកុសលដែលខ្ញុំបានសាង និងមនុស្សដែលខ្ញុំអាចពឹងពាក់គេបាន ( បញ្ចាក់ មិនមែនមានអ្នកចិញ្ចឹម គឺសំដៅលើ ពេលខ្ញុំត្រូវការលុយចាំបាច់ ខ្ញុំខ្ចីគេបាន ) បានធ្វើឲ្យខ្ញុំមានថ្ងៃនេះ។ ថ្វីត្បិតតែផ្ទះមិនធំ តែធ្វើឲ្យគ្រួសារខ្ញុំរីករាយ ព្រោះតាំងពីខ្ញុំកើតមក ម៉ាក់ប៉ាមិនដែលបាននៅផ្ទះថ្មទេ។ ខ្ញុំសួរពួកគាត់ថា « សប្បាយចិត្តអត់បាននៅផ្ទះថ្ម? » ពួកគាត់ថា «សប្បាយចិត្ត » ( ញញឹមបិទមាត់មិនជិត ) សម្រាប់ខ្ញុំបានលឺហើយ ចង់ស្រក់ទឹកភ្នែក ព្រោះនឹកឃើញកាលខ្ញុំនៅក្មេង ឃើញម៉ាក់ទៅដើរបោកខោអាវតាមផ្ទះគេ ដើម្បីបានលុយមកទិញម្ហូប។ ហើយនេះជាលើកទីមួយ ដែលខ្ញុំបានលុតជង្គង់សំពះអ្នកមានគុណ ដល់ដី»។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តជាមួយនឹងការខិតខំរបស់លោកយ៉ាងខ្លាំង ដែលបានធ្វើឲ្យគ្រួសារទាំងមូលសប្បាយចិត្ត និងមានសុភមង្គល ក្រោមការប្រឹងប្រែងរបស់លោក៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយឌីម តួក្នុងរឿង«ភ្លើង»
នាយឌីម តួក្នុងរឿង«ភ្លើង»
នាយឌីម តួក្នុងរឿង«ភ្លើង»
នាយឌីម តួក្នុងរឿង«ភ្លើង»
នាយឌីម ទិញផ្ទះថ្មីជូនគ្រួសារ
នាយឌីម ទិញផ្ទះថ្មីជូនគ្រួសារ
នាយឌីម ទិញផ្ទះថ្មីជូនគ្រួសារ
នាយឌីម ទិញផ្ទះថ្មីជូនគ្រួសារ
ផ្ទះចាស់របស់នាយឌីម
នាយឌីម ទិញផ្ទះថ្មីជូនគ្រួសារ
នាយឌីម ទិញផ្ទះថ្មីជូនគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]