ភ្នំពេញ៖ ក្រោយពីបញ្ចេញមុខតារាចម្រៀងថ្មីដែលមានឈ្មោះថា Gabbie Elle បានមួយថ្ងៃ កាលពីម្សិលមិញនេះ ផលិតកម្ម Ditway Nation ដែលជាផលិតកម្មរបស់លោក ជី ដេវីត បានបញ្ចេញបទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា “Happy Place” កំពុងទទួលការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងបណ្តាញសង្គមខ្លាំងមែនទែន។

យ៉ាងណាមិញ អ្វីដែលពិសេសសម្រាប់បទចម្រៀងដ៏ថ្មីស្រឡាងនេះ គឺកញ្ញា Gabbie Elle បានច្រៀងជាភាសាបរទេស ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយសម្លេងដ៏ពីរោះរបស់នាង ដែលស្តាប់ទៅមិនចាញ់តារាចម្រៀងបរទេសប៉ុន្មាននោះទេ។

ម៉្យាងវិញទៀត បទ “Happy Place” នេះដែរ គឺជាការសរសេរឡើងផ្ទាល់ ទាំង Melody និងទំនុកច្រៀង ដោយតារាចម្រៀងចំណូលថ្មីរូបនេះថែមទៀតផង។

ទោះជាយ៉ាងណាក្តី បទនេះទើបតែចេញយប់មិញ ក៏ប៉ុន្តែសន្ទុះនៃការគាំទ្រសម្រាប់តារាចម្រៀងរូបនេះ កំពុងមានកើនឡើងយ៉ាងខ្លាំង ដោយមានការ Share រាប់ពាន់ដងនៅលើបណ្តាញសង្គមផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងថាបទ “Happy Place” ពីរោះបែបណា តោះទៅស្តាប់ទាំងអស់គ្នា៖ 

Gabbie Elle
Gabbie Elle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]