វៀតណាម៖ ភាគច្រើន នៅក្នុងបណ្តាញសង្គម គេតែងសង្កេតឃើញ រូបថតរបស់តារាល្បីៗ តែងតែមានលក្ខណៈល្អឥតខ្ចោះ គ្មានទាស់ត្រង់ណា មិនថា មុខមាត់ រូបរាង ពណ៌សម្បុរ ឬទម្ងន់ជាដើម។

ក្នុងនោះ ក៏មានហ្វេន បានគិតថា ប្រហែលជាជីវិតខាងក្រៅ របស់តារាទាំងនោះ ស្រស់ស្អាត ដូចអ្វីដែលពួកគេបានឃើញហើយ ដោយសារតែ តារាៗ តែងយកពេលហាត់ប្រាណ រក្សារូបរាង និងតមចំណីអាហារ មិនឲ្យឡើងគីឡូ​។

ប៉ុន្តែគ្រប់យ៉ាង មិនដូចអ្វីដែលគ្រប់គ្នាបានឃើញនោះទេ តាមពិតភាគច្រើន តារាមួយចំនួន បានកែកុននូវរូបថតរបស់ពួកគេ ស្ទើរតែទាំងអស់តែម្តង មិនថា មុខមាត់ និងពណ៌សម្បុរស្បែកនោះទេ សុទ្ធតែកែ តាមកម្មវិធី Photoshop ទាំងអស់។

ជាមួយគ្នានោះដែរ តារាខ្លះ ក៏បានកែខៃរូបថតរបស់ពួកគេ បន្តិចបន្តួចតែប៉ុណ្ណោះ កុំឲ្យហ្វេនមានការរិះគន់ តែតារាខ្លះទៀត បែរជាកែស្ទើរតែ មិនអាចចំណាំថា ជារូបពួកគេទៅហើយ៕

ចង់ដឹងថាយ៉ាងណា ទៅមើលទាំងអស់គ្នា ពីរូបថតមុន និងក្រោយកែខៃ៖

កែទាំងសម្បុរ និងទម្រង់មុខ ឲ្យមើលឃើញក្មេង និងស្អាត
កែដើមដៃ និងទាញខ្លួនឲ្យតូច ដើម្បីឲ្យមើលទៅ សមនឹងរ៉ូប
ទាញមុខឲ្យតូច
ទាញកម្ពស់ និងកែឲ្យរាងស្លីមជាងមុន
កែរូប កុំឲ្យឃើញឆ្អឹងខ្លាំងពេក
កែសាច់ក្លៀក និង កែកុំឲ្យឃើញឆ្អឹងទ្រូងច្រើនពេក
កែខៃ លើសាច់ក្លៀក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]