អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្លិប At.Madrid បានប្រកាសជាផ្លូវការថា រូបគេនឹងចាកចេញពីក្លិបជាផ្លូវការនាចុងរដូវកាលនេះ បន្ទាប់ពីរួមរស់ជាមួយក្លិបនេះរយៈពេល ៥ឆ្នាំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ Griezmann ទើបតែបានបន្តកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំជាមួយ At.Madrid កាលពីខែមិថុនា ឆ្នាំមុន ប៉ុន្តែបែរជាកីឡាកររូបនេះប្រកាសថា ការប្រកួតទល់នឹង Levante នាថ្ងៃសៅរ៍នេះ នឹងជាប្រកួតចុងក្រោយរបស់គេឱ្យ At.Madrid។

កីឡាករ Antoine Griezmann

បើតាម BBC Sport យល់ថា ក្លិប Barcelona គឺជាក្លិបដែលមានភាគរយខ្ពស់បំផុតក្នុងការនាំយកកីឡាកររូបនេះ ខណៈដែលតម្លៃទិញផ្តាច់កិច្ចសន្យារបស់កីឡាកររូបនេះត្រូវចំណាយប្រហែល ១២០លានអឺរ៉ូ។ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ Antoine Griezmann បង្ហាញខ្លួនឱ្យ Atletico Madrid បានចំនួន ២៥៦ប្រកួត និងរកបាន ១៣៣គ្រាប់ ក៏ដូចជាបានរួមចំណែកឱ្យក្លិបឈ្នះពាន Europa League, Spanish Super Cup និង UEFA Super Cup ផងដែរ។

Griezmann គឺជាកីឡាករឆ្នើមទី៣ ដែលត្រូវចាកចេញពី At.Madrid នារដូវក្តៅនេះ បន្ទាប់ពីកីឡាករ Lucas Hernandez ប្រកាសថានឹងទៅចូលរួមជាមួយ Bayern Munich និង Diego Godin ចាកចេញដោយសារការផុតកំណត់កិច្ចសន្យា៕

កីឡាករ Antoine Griezmann
កីឡាករ Lucas Hernandez
កីឡាករ Diego Godin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]