ភ្នំពេញ៖ សល់តែមួយថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃដ៏ពិសេសរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ចូលរោងការជាមួយស្វាមីរបស់ខ្លួនហើយ។

ដោយឡែកទន្ទឹមនឹងថ្ងៃពិសេសនេះជិតចូលមកដល់ កាលពីម្សិលមិញនេះ អ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀងរួមទ្រនំ និងមកពីផលិតកម្មថោន កញ្ញា ឈិត សុវណ្ណបញ្ញា និងកញ្ញា ទេព បូព្រឹក្ស បានធ្វើកម្មវិធីដ៏ភ្ញាក់ផ្អើលមួយ ដើម្បីអបអរសាទការលាភាពនៅលីវឲ្យកញ្ញា ឱក សុគន្ធកញ្ញា ជាមួយស្វាមីរបស់នាង ដែលមើលទៅពិតជាសប្បាយរីករាយខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី ផ្អែកលើរូបភាពទាំងនោះបានឲ្យដឹងបន្ថែមថា សម្រាប់ការធ្វើពិធីលាវភាពនៅលីវនេះដែរ មិនមែនមានតែតារាចម្រៀងពីរដួងនេះទេ ដែលធ្វើកម្មវិធីនេះឲ្យនាងនោះទេ ក៏ប៉ុន្តែមានការចូលរួមពីសំណាក់មិត្តភក្តិជិតស្និទ្ធរបស់នាងផងដែរ។

គួររម្លឹកដែរថា ពីធីមង្គលការរបស់កញ្ញា ឱក សុគន្ធកញ្ញា នឹងប្រារព្ធធ្វើនៅព្រឹកស្អែកនេះហើយ ដោយធ្វើឡើងនៅទីតាំងសណ្ឋាគារលំដាប់ផ្កាយ៥ផងដែរ៕ 

ពិធីលាភាពនៅលីវរបស់ សុគន្ធកញ្ញា
ពិធីលាភាពនៅលីវរបស់ សុគន្ធកញ្ញា
ពិធីលាភាពនៅលីវរបស់ សុគន្ធកញ្ញា
ពិធីលាភាពនៅលីវរបស់ សុគន្ធកញ្ញា
ពិធីលាភាពនៅលីវរបស់ សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស