រាជធានីភ្នំពេញ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​ការ​ដឹកនាំ​របស់​​លោក​​រដ្ឋលេខាធិការ​ក្រសួង​ពា​ណិ​ណ្ជ​កម្ម ​និង​មានការ​សហការ​ចូលរួមពី​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន ​ព្រមទាំង​​លោក ស៊ុន សុធី ប្រធាន​រដ្ឋបាល​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​ស្លាក​យីហោ​ហាង​ម្ហូបអាហារ​ចិន​មួយ​កន្លែង​ដែល​មាន​យីហោ​ថា «​សាច់​មាន់ លោក​» ​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុ​នី​វង្ស ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។

លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​របស់​​លោក​​រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ព​ណិ​ជ្ជ​កម្ម សហការ​ជាមួយ​នឹង​កម្លាំង​មាន​សមត្ថ​​កិច្ច​មូលដ្ឋាន​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ភោជនីយដ្ឋាន​មួយ​កន្លែង​យីហោ «​សាច់​មាន់ លោក​» ដែល​មាន​ម្ចាស់​អាជីវកម្ម​ជា​ជនជាតិ​ចិន​។​

លោក​អភិបាលខណ្ឌ​បាន​ប​ន្ត​ថា ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រក​ច្បាប់​អនុ​ញ្ញាតបើក​អាជីវកម្ម និង​ច្បាប់​លើក​ស្លាក​យីហោ​ហាង​ខាងលើ ដោយ​បានរក​ឃើញ​ថា ហាង​ម្ហូប​ចិន​ខាងលើ​នោះ គឺ​មិន​មានច្បាប់​អនុញ្ញាតឱ្យប្រកប​មុខរបរ​អាជីវកម្ម​អ្វី​ឡើយ ទើប​កម្លាំង​របស់​លោក​ចុះ​ធ្វើការ​រុះរើ​ស្លាក​យីហោ​ដែល​មានឈ្មោះ​ថា «​សាច់​មាន់ លោក​» ​ទម្លាក់​​ចុះ​តែ​ម្តង​។

លោក​អភិបាល​ខណ្ឌចំការមន​ក៏​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះ​មក​រុះរើ​ទម្លាក់​ស្លាក​យីហោ​ដែល​មាន​ឈ្មោះ​ថា «​សាច់​មាន់ លោក​» ​នេះ​ដែរ ​ម្យ៉ាងវិញទៀត​ក៏​សរសេ​អក្សរ​ខុស​ទៅ​នឹង​អក្ខរាវិរុទ្ធ​ផង​ដែរ ដោយ​ពាក្យ​ថា «​​លោក​» ​នេះ ​ធ្វើ​ឱ្យ​មហាជន​ភាគ​ច្រើ​ន​យល់​ថាជា​ «​ព្រះសង្ឃ​» និង​ធ្វើ​អោយ​ខុស​ទៅ​នឹង​ប្រពៃណី​ទំ​លៀម​ទម្លាប់​របស់​ខ្មែរ​យើង​។

ភោជនីយដ្ឋាន​ខាងលើ​នេះ​ដែរ គឺ​ទើបតែ​រៀបចំបើកដំណើរការ​ និង​លើក​ស្លាក​យី​ហោ​ដែល​មាន​ឈ្មោះ​​ថា «​សាច់​មាន់ លោក​» ​បាន​តែ​២​ទៅ​៣​ថ្ងៃមុន​នេះ​ប៉ុណ្ណោះ ​ក៏​ត្រូវ​កម្លាំង​របស់​លោក​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​មិនឃើញ​មានច្បាប់​អនុញ្ញាត ក៏​ធ្វើការ​រុះរើ​ទម្លាក់​ស្លាក​នេះ​ចុះ​តែ​ម្តង​ ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]