សិង្ហបុរី៖ អ្នកស្រាវជ្រាវនៅក្នុងប្រទេសសិង្ហបុរីបានរកឃើញថា ការហូបផ្សិតច្រើនជាងពីរដងក្នុងមួយសប្តាហ៍ អាចជួយការពារប្រឆាំងនឹងជំងឺបាត់បង់ការចងចាំ និងជួយឱ្យខួរក្បាលមានភាពឆ្លាតវៃ រស់រវើក។

យោងតាមការសិក្សាថ្មីដែលចេញផ្សាយដោយសាកលវិទ្យាល័យជាតិសិង្ហបុរីក្នុងអត្ថបទទិនានុប្បវត្តិស្តីពីជំងឺអាល់ហ្សៃមឺរបានឱ្យដឹងថា ផ្សិតផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ពិសេសម្យ៉ាង ហើយវាអាចជួយការពារនូវមុខងារមួយចំនួនរបស់ខួរក្បាល។

ការសិក្សានេះធ្វើឡើងចំពោះមនុស្សពេញវ័យប្រមាណ ៦៦៣នាក់ ហើយបានរកឃើញថា ផ្សិតពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ហើយការសិក្សានេះបានលើកទឹកចិត្តឱ្យមនុស្សហូបផ្សិតយ៉ាងហោចណាស់ក៏ពីរដងក្នុងមួយសប្តាហ៍ដែរ ដើម្បីទទួលបានផលប្រយោជន៍ទាំងនេះ។

បន្ថែមពីនេះទៀត អ្នកចូលរួមការសិក្សានេះត្រូវបានរកឃើញថា ពួកគេមានភាពឆ្លាតវៃ ក្នុងការគិតបានរហ័សរហួន លឿនជាងអ្នកពុំសូវបានហូបផ្សិតជាប្រចាំ។

យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តពុំទាន់បានបញ្ជាក់ជាផ្លូវការអំពីទំនាក់ទំនងរវាងផ្សិត និងមុខងារខួរក្បាលនោះទេ។

ដូច្នេះ សម្រាប់ប្រិយមិត្តទាំងអស់គ្នា គួរគប្បីហូបផ្សិតជាប្រចាំ ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់នេះ។ ម្យ៉ាងវិញទៀត វាក៏មានតម្លៃសមរម្យផងដែរ៕ 

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]