អាមេរិក៖ ក្រុមអ្នកនេសាទត្រីស្ទើរតែនឹងអស់ព្រលឹង លាយឡំនឹងសំណើចនឹកស្មានមិនដល់ បន្ទាប់ពីសុខៗស្រាប់តែលេចមុខ ត្រីបាឡែនយក្សមួយក្បាល (Humpback Whale) លោតផុសចេញពីទឹក ដែលស្ទើរតែវាយប្រហារលិចទូកចូលក្នុងសមុទ្រ។

ត្រីបាឡែនយក្ស លោតផុសចេញពីទឹក

ទិដ្ឋភាពដ៏កម្រនេះត្រូវបានប្រមាញ់បាន ដោយអ្នកនេសាទនៅទូកផ្សេង គឺលោក Douglas Croft មានវ័យ ៦០ឆ្នាំ និងម្នាក់ទៀតគឺ អ្នកស្រី Kate Cummings វ័យ៣២ឆ្នាំ (ចាំមើលពេលត្រីបាឡែនផុសចេញ) នៅឯឆ្នេរសមុទ្រ Monterey Bay ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

លោក Croft បាននិយាយថា ត្រីបាឡែននេះបានព្យាយាមលោតផុសចេញពីទឹក ជាច្រើនដងរួចមកហើយ។ ហេតុដូចនេះហើយ ទើបបានជាលោករង់ចាំប្រមាញ់ថតយកទិដ្ឋភាពដ៏ភ្ញាក់ផ្អើលមួយនេះ ប៉ុន្តែវាក៏ជាក្តីបារម្ភខ្ពស់ពីសុវត្ថិភាពផងដែរ។

ត្រីបាឡែនយក្ស លោតផុសចេញពីទឹក

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប គេឃើញអ្នកនេសាទម្នាក់ នៅលើទូកនេសាទឈ្មោះ “Baja Sueno” តែឯង ខណៈភ្លាមៗនោះក៏ស្រាប់តែមានត្រីបាឡែនយក្សមួយក្បាល លោតផុសចេញពីទឹកយ៉ាងខ្ពស់ ដែលស្ទើរតែនឹងវាយប្រហារ ឬសង្កត់ពីលើលិចទូករបស់អ្នកនេសាទនោះតែម្តង។ ប៉ុន្តែជាសំណាងល្អ ដែលពុំកើតមានគ្រោះអាក្រក់ណាមួយកើតឡើង។

ដោយឡែក អ្នកស្រី Cummings ក៏បាននិយាយដែរថា ទស្សនីយភាពនេះវាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ព្រោះថាត្រីបាឡែននោះប៉ុនប៉ងធ្វើបែបនេះ ជាច្រើនលើកច្រើនសាមកហើយ។ ពេលខ្លះនៅពេលដែលត្រីបាឡែនបែបនេះច្រើនដងពេក ពួកគេក៏ទៅរកចំណុច ឬកន្លែងសុវត្ថិភាពនៅលើទូកផងដែរ។

ត្រីបាឡែនយក្ស លោតផុសចេញពីទឹក

គួរឲ្យដឹងថា ត្រីបាឡែន Humpback Whale ក៏ត្រូវបានគេចាត់ចូលជាអម្បូរគ្រួសារតែមួយនៃត្រីបាឡែន Blue Whale ផងដែរ ដែលត្រីបាឡែនញីពូជនេះ អាចមានទំហំខ្លួនចាប់ពី ៥០០ហ្វីត (ឬប្រហែលជាង ១៥ម៉ែត្រ) និងមានទម្ងន់ខ្ទង់ពី ២៥ ទៅ ៣០តោនឯណោះ ដែលធ្ងន់ជាងដំរីអាហ្រ្វិក ៥ដងទៅទៀត។

ត្រីបាឡែនយក្ស លោតផុសចេញពីទឹក

ជុំវិញនឹងករណីខាងលើនេះ វាមិនមែនជាលើកទីមួយនោះទេ ដែលត្រីបាឡែនធំៗបង្ហាញខ្លួនក្នុងសភាពនេះ ព្រោះថាកន្លងមកក៏ធ្លាប់មានអ្នកនេសាទជាច្រើន ជួបប្រទះនូវរឿងទាំងអស់នេះ ទាំងពេលខ្លះភ័យស្ទើរអស់ព្រលឹងក៏មាន។ ពិសេស នៅតំបន់ឆ្នេរសមុទ្រ Monterey Bay នេះតែម្តង ដែលត្រូវបានគេដឹងថា ជាទីពេញនិយមបំផុតរបស់ត្រីបាឡែន ដែលជាហេតុធ្វើឲ្យអ្នកនេសាទតែងបង្កើនការប្រុងប្រយ័ត្នដូចគ្នា៕

ទស្សនាវីដេអូខាងក្រោម៖

ត្រីបាឡែនយក្ស លោតផុសចេញពីទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]